
ចាប់តាំងពីសម្ដែង MV បទមនោសញ្ចេនាដ៏ល្បីកក្រើកពេញពិភពសិល្បៈ «មនុស្សអរូប» ជាមួយ Youtuber ក៏សង្ហា និង មានប្រជាប្រិយភាព ហេង វិសាល មក តារាសម្ដែងពន្លកថ្មី Stella ក៏ចាប់ផ្ដើមទទួលបានការគាំទ្រយ៉ាងច្រើនផុសផុល ត្រូវទស្សនិកជនចាប់ផ្ដើមទទួលស្គាល់ពីទេពកោសល្យដ៏ប៉ិនប្រសប់របស់នាង ។
លេចមុខក្នុង MV តែមួយបទ Stella ក្ដោបបានប្រជាប្រិយភាពភ្លូកទឹកភ្លូកដីបែបនេះ ក៏ព្រោះតែនាង មានរូបសម្រស់ទាក់ទាញខ្លាំងណាស់ ពិសេសស្នាមញញឹមរបស់នាង បុរសៗណាបានឃើញហើយក៏លង់ស្នេហ៍បាក់ចិត្តស្រឡាញ់ដកមកវិញមិនរួចដែរ ។
លើសពីនេះ ពេលតារាស្រី Stella រំលេចខ្លួនស្លៀកពាក់ក្នុងឈុតប្រពៃណីតុបតែងជាកូនក្រមុំខ្មែរយ៉ាងសុភាពទន់ភ្លន់ម្ដងៗ មិនថាក្មេងចាស់ ប្រុស-ស្រី តាមសម្លឹងនាងប្រកបដោយពាក្យលើកសរសើរទាំងមុខមាត់ កែវភ្នែក ស្នាមញញឹម សឹងតែល្អឥតខ្ចោះ ហើយក៏ជាកូនក្រមុំដែលបុរសៗជាច្រើនប្រាថ្នាចង់បានផងដែរ ។ ខាងក្រោមនេះជារូបថតច្រើនសន្លឹករបស់ Stella ពេលស្លៀកឈុតកូនក្រមុំ ៖