Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មកមើលរូបភាពទាំង 5 សន្លឹករបស់ជនរងគ្រោះដែលថតដោយឃាតករដោយផ្ទាល់មុននឹងពួកគេធ្វើការសម្លាប់

សួស្តី អ្នកទាំងអស់គ្នា នៅថ្ងៃនេះ សង្គមពណ៌ខ្មៅ នឹងបង្ហាញអ្នកទាំងអស់គ្នាជា part ទី២ អំពីរូបថតប៉ុន្មានសន្លឹកដែលត្រូវបានថតដោយឃាតករ មុននឹងត្រូវឃាតករសម្លាប់ ។

១. នៅក្នុងឆ្នាំ ១៩៨២ រូបភាពមួយនេះត្រូវបានគេរកឃេីញនៅខាងក្រោយភោជនីយដ្ឋានមួយកន្លែងនៅក្នុងរដ្ឋ Georgia ។ មកទល់ពេលនេះ ប៉ូលីសនៅតែមិនអាចរកឃេីញពីភ័ស្តុតាង ក៏ដូចអត្តសញ្ញាណរបស់មនុស្សនៅក្នុងរូបភាពនេះបានឡេីយ។

២. Jerry Howell

“Bob” Berdella គឺជាឈ្មោះរបស់ឃាតករ ភេទទី៣ ជនជាតិអាមេរិកម្នាក់ ។ ដែលគេជាឃាតករ រំលោភ ធ្វេីទារុណកម្ម នឹងសម្លាប់ អស់យ៉ាងតិចទៅលេីមនុស្សប្រាំមួយម្នាក់។ នៅក្នុងឆ្នាំ ១៩៨៤ គេបានទៅទាក់ទងជាមួយមនុស្សប្រុសអាយុ ១៩ឆ្នាំម្នាក់ ដែលគេមានឈ្មោះថា Jerry Howell គេគឺជាមនុស្សដែលមានមុខមាត់សង្ហាម្នាក់ ហេីយគេមានមុខរបរគឺជាអ្នករកសុីផ្លូវភេទ។ 

នៅខែកក្កដា ទី៥ ១៩៨៤ “Bob” Berdella បានហៅអោយ Jerry Howell មកលេងផ្ទះរបស់ខ្លួន នៅពេលដែល Jerry Howell បានមកចូលផ្ទះរបស់ខ្លួននោះ គេក៏ចាប់ផ្តើមដាក់ថ្នាំសណ្តំ រួចក៏ចងគេជាប់ទៅលេីគ្រែ ហេីយនៅរយៈពេលប៉ុន្មានម៉ោងក្រោយមក គេក៏ចាប់ផ្តេីមធ្វេីការរំលោភទៅលេី Jerry Howell អស់ជាច្រេីនលេីកជាច្រេីនសារ ហេីយគេក៏មានកត់នូវហេតុការណ៍ដែលបានកេីតឡេីងទាំងប៉ុន្មានចូលទៅក្នុងសៀវភៅកំណត់ហេតុរបស់គេ ហេីយមិនត្រឹមតែប៉ុនណោះគេថែមទាំងថតរូបរបស់ជនរងគ្រោះទៀតផង ហេីយនេះគឺគ្រាន់តែជាការចាប់ផ្តើមដំបូងបង្អស់នៃទង្វេីព្រៃផ្សៃរបស់គេ។

៣. Harvey Glatman

Harvey Glatman គឺជាឈ្មោះរបស់ឃាតករជនជាតិអាមេរិកម្នាក់។ គេចូលចិត្តបញ្ចេញសកម្មភាពនៅក្នុងរដ្ឋ Los Angeles ដោយគេប្រេីប្រាស់ល្បិចបោកប្រាស់ថា គេគឺជាជាងថតម៉ូតម្នាក់ ហេីយធ្វេីការកុហកទៅកាន់ជនរងគ្រោះរបស់គេថា គេអាចជួយអោយពួកគេមានឈ្មោះល្បីល្បាញបាន ដោយការកុហកនេះដេីម្បីទាក់ទាញនារីៗទាំងនោះព្រមទៅក្នុងបន្ទប់សណ្នារគារជាមួយនឹងគេ បន្ទាប់មករូបគេក៏ចាប់ផ្តេីមចាប់ចងជនរងគ្រោះ ថតរូបរបស់ពួកគេ មុននឹងចាប់រំលោភហេីយសម្លាប់ចោល រួចយកសាកសពទៅបោះចោលនៅលេីវាលដីខ្សាច់។

៤. Todd Stoops

Todd Stoops មានអាយុ ២១ឆ្នាំត្រូវចាប់ឃុំខ្លួនដោយ “Bob” Berdella ដោយសារតែអារម្មណ៍ស្លក់វង្វេងរបស់គេមានទៅលេី Todd Stoops ។ ទារុណកម្មដែល “Bob” Berdella ធ្វេីទៅលេី Todd Stoops រហូតដល់ស្លាប់គឺមានដូចជា ការឆក់នឹងខ្សែរភ្លើង ដោយគេបានព្យាយាមយករបស់ឆក់ទៅដាក់ចូលភ្នែករបស់គេដេីម្បីអោយគេខ្វាក់ តែមិនបានសំរេច។ នៅទីបំផុត Todd Stoops បានស្លាប់បាត់បង់ជីវិតដោយសារតែការបាត់បង់ឈាមច្រើនពេក នឹងរបួសឆ្លងមេរោគ។

៥. Robert Sheldon

ឆ្នាំបន្ទាប់ មិត្តភក្តិម្នាក់របស់ “Bob” Berdella ដែលគេមានអាយុ ១៩ ឆ្នាំ Robert Sheldon បានសំរេចរេីមកនៅជាមួយគេមួយរយៈ ។ ដោយត្រូវ “Bob” Berdella ដែលត្រូវជាមិត្តរបស់ខ្លួនដាក់ថ្នាំសណ្តំ រួចក៏ឃុំខ្លួនរបស់គេទុកនៅក្រោមបន្ទប់ក្រោមដី ដោយ ៣ថ្ងៃក្រោយមក Robert Sheldon ក៏ត្រូវបានគេសម្លាប់ដោយការរឹតកនឹងខ្សែតី។

បកប្រែដោយ ៖ poopenny

@សង្គមពណ៌ខ្មៅ

from: https://tnaot.com/km/m/detail/article/9288715