Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កន្លែងលេងលែងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត១កន្លែងនៅខេត្ត Tak ត្រូវបានវាយឆ្មក់

ខេត្ត Tak ៖ កាលពីថ្ងៃសៅរ៍ប៉ូលិសបាន​ចូលក្នុងផ្ទះមួយនៅក្នុងស្រុក​ Mae Sot ដែល​ជា​កន្លែងលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត ហើយប៉ូលិសរឹបអូសបានឧបករណ៍លេងល្បែងជាច្រើនប្រភេទ​ព្រមទាំងចាប់ខ្លួនបុគ្គលិកថៃនិងបរទេស ២៥នាក់។

រូបតំណាង

ដោយមានដីកា​មួយដែលចេញដោយតុលាការ ​Mae Sot ក្រុមប៉ូលិសអន្តោប្រវេសន៍ដឹកនាំដោយលោកវរសេនីយ៍ឯក Sang Sangkom Tadso អធិការដ្ឋានគរបាលអន្តោប្រវេសន៍ខេត្ត​Takបានធ្វើការឆ្មក់ចូលផ្ទះ​នៅក្នុងភូមិ​មួយ ដែលស្ថិតក្នុងឃុំ​​tambon Mae Pa ស្រុក Mae Sot។

ផ្ទះកើតហេតុ​ត្រូវបានគេប្រើជាមូលដ្ឋានប្រតិបត្តិការសម្រាប់លេងល្បែងតាមប្រព័ន្ថអ៊ីនធឺណិត។ អាជ្ញាធរបានចាប់ខ្លួន​បុគ្គលិកចំនួន ២៥នាក់ដែលក្នុងនោះ ៥នាក់ជាជនជាតិថៃ និង ២០នាក់ទៀតជាជនបរទេសដែលភាគច្រើនជាជនជាតិចិន។ បុគ្គលិកបានចែកវេនគ្នាធ្វើការ​ចំនួន ៣វេន ដោយម្នាក់ៗធ្វើការ ៨ម៉ោងក្នុង១​ថ្ងៃ។ អាជ្ញាធរបានរឹបអូសរបស់របរជាច្រើនរួមមានកុំព្យូទ័រ ៧គ្រឿង ​ទូរសព្ទឆ្លាតវៃ ១៤គ្រឿង ​ស៊ីមកាតទូរសព្ទ ២០០០ ទៅ ២៥០០ និងកាតគណនីធនាគារចំនួន៥០ ដែលមានទឹកប្រាក់សរុបប្រហែល ១០០លានបាត។

រូបតំណាង

លោកឧត្តមសេនីយ៍ឯក Sompong Chingduang ប្រធានការិយាល័យប៉ូលិសអន្តោប្រវេសន៍បានមានប្រសាសន៍ថា ល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធឺណិត​បានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលនៃការរីករាលដាល​វីរុសកូរ៉ូណា ដោយសារតែប្រជាជនត្រូវបានគេស្នើសុំឱ្យស្នាក់នៅក្នុងផ្ទះ​ដើម្បីការពារខ្លួនពីការឆ្លងជំងឺ។ លោកបានបន្តថា ការស៊ើបអង្កេតកំពុងដំណើរការដើម្បីស្វែងរកអ្នកបើកកន្លែង​លេងល្បែងនេះ លោកថែមទាំងរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេទៀតផង។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9288596