Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រោះថ្នាក់ចរាចរណ៍មួយបានសម្លាប់មនុស្ស២នាក់ និងរងរបួសធ្ងនម្នាក់ដែលជាគ្រួសារតែមួយ

ស្ត្រីម្នាក់និងកូនស្រីអាយុ ៣ឆ្នាំបានស្លាប់ហើយប្តីរបស់គាត់បានរងរបួសធ្ងន់នៅក្នុងឧប្បត្តិហេតុមួយក្នុងស្រុក​ Tha Muang​ ខេត្ត​ Kanchanaburi កាលពីព្រឹកថ្ងៃអាទិត្យ។

រូបតំណាង

លោក Sumit Boonyanit ជាមន្ត្រីប៉ូលិសស៊ើបអង្កេតប្រចាំស្រុក​ Tha Muang បាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ៦និង ៣០នាទី ព្រឹកនៅពេលដែល​រថយន្តម៉ាកMitsubishi Lancer មួយបាន​រអិលចេញពីផ្លូវ Saeng Chuto ក្បែរភូមិ Moo៤ ក្នុងស្រុក Wang Sala ហើយបានទៅបុកដើមឈើមួយ​ដើមនៅក្បែរនោះ។ រថយន្តមានការខូចខាតយ៉ាងដំណំ។ ពេលទៅដល់កន្លែងកើត​ហេតុ ប៉ូលិសនិងក្រុមអ្នកជួយសង្គ្រោះបាន​ឃើញស្ត្រីរងគ្រោះឈ្មោះ Sutathip Prachob អាយុ ២៥ឆ្នាំនិងកូនស្រីឈ្មោះ Suthada Yodsiri អាយុ ៣ឆ្នាំ ​ដេកស្លាប់នៅក្នុងរថយន្តទាំងពីរនាក់ដោយសារបាក់កញ្ចឹងក។ ប្តីរបស់នាងឈ្មោះ ​Boonnam Yodsiri អាយុ ២៣ឆ្នាំជាអ្នកបើកបរ​បានរងរបួសធ្ងន់។

រូបតំណាង

គ្រួសារនេះមានទីលំនៅក្នុងភូមិ Moo៤​ឃុំ tambon Tha Sala នៃស្រុក Tha Muang។ ការស៊ើបអង្កេតកំពុងតែដំណើរការដើម្បីរកមូលហេតុនៃគ្រោះថ្នាក់នេះ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9288185