Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាយករដ្ឋមន្ត្រីរម្លឹកហើយរម្លឹកទៀតឲ្យប្រយ័ត្នកូវីដ១៩

ភ្នំពេញ៖ សូមបងប្អូនជនរួមជាតិ បន្តយកចិត្តទុកដាក់ ថែរក្សាសុខភាពដោយមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះជំងឺឆ្លងកូវីដ១៩​ ដ៏កាចសាហាវ​ បើទោះបីពេលនេះអត្រាឆ្លងនៅក្នុងប្រទេសមានកម្រិតទាបក៏ដោយ។ នេះបើតាមហ្វេសប៊ុក សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ។

តាមរយៈហ្វេសប៊ុក សម្តេចនាយករដ្ឋមន្ត្រីបានឲ្យដឹងថា យើងមិនបានភ្លេចទេ ពីការតស៊ូលំបាកគ្រប់យ៉ាងកាលពីមុន ចាប់តាំងពីសម័យសង្គ្រាមរហូតដល់ប្រទេសមានសុខសន្តិភាព និងរីកចម្រើនមកដល់សព្វថ្ងៃ។

ឆ្លៀតឳកាសនោះ សម្តេចតេជោ បានអរគុណអ្នកដែលបានបង្ហោះរូបសម្តេច និងក្រុមគ្រួសារ ​ដែលបានរំលឹកពីជីវិត នឹងការតស៊ូរបស់សម្តេច ក៏ដូចជាការតស៊ូខិតខំប្រឹងប្រែងរបស់បងប្អូនជនរួមជាតិ ទម្រាំយើងបានមកដល់ដំណាក់កាលនេះ។ ដូច្នេះយើងមិនត្រូវបណោ្តយខ្លូនអោយរងគ្រោះថ្នាក់ ដោយសារតែការធ្វេសប្រហែស នឹងការមើលស្រាលចំពោះស្ថានការនៃការឆ្លងរាតត្បាតជំងឺកូវីដ​១៩នោះទេ។

រហូតដល់ម៉ោង​ ៨ និង ១០នាទី​ព្រឹក ថ្ងៃទី​ ៣១​ ឧសភា​ ២០២០នេះ​ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បញ្ជាក់ថា ពុំរកឃើញករណីជំងឺកូវីដ-១៩​ ថ្មីទេ។ ​ ចំនួនសរុបកូវីដ-១៩​ មាន១២៥នាក់​ដដែល ចំនួនសម្រាកពេទ្យនៅ២នាក់​ ចំនួនជាសះស្បើយសរុប​ចំនួន១២៣​នាក់​ និងគ្មានអ្នកស្លាប់ឡើយ​ ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9287867