Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធាន Rennes ច្រានចោលការចាកចេញរបស់ Camavinga ចំពេលមានទំនាក់ទំនងជាមួយ Madrid

ខ្សែបម្រើកណ្តាល Eduardo Camavinga នឹងបន្តលេងឱ្យក្លិប Rennes រដូវកាលក្រោយទៀត បើទោះបីកំពុងទទួលការចាប់អារម្មណ៍ចង់បានពីក្លិបយក្ស Real Madrid ក៏ដោយ។ នេះបើតាមការឱ្យដឹងពី លោក Nicolas Holveck ប្រធានក្លិប Rennes។

របាយការណ៍ជាច្រើនបាននិយាយថា ក្លិប Real Madrid ពិតជាចង់ចុះហត្ថលេខាជាមួយកីឡាករសញ្ជាតិបារាំងដែលមានទម្រង់លេងដូចទៅនឹងខ្សែបម្រើ Casemiro របស់ខ្លួន នៅរដូវក្តៅខាងមុខ ដើម្បីជួយសម្រួលដល់តំបន់កណ្តាល។

យ៉ាងណាមិញ លោក Holveck ប្រធានក្លិប Rennes បាននិយាយថា Camavinga នៅមានកុងត្រាជាមួយក្លិបរហូតដល់ឆ្នាំ២០២២ ដូច្នេះ រូបគេនៅមានតួនាទីលេងនៅទីនេះយ៉ាងហោចណាស់ក៏មួយរដូវកាលទៀតដែរ (លោកបាននិយាយក្នុងកិច្ចសម្ភាសន៍មួយនៅវិទ្យុបារាំង RTL)។

ខ្សែបម្រើកណ្តាលវ័យ ១៧ឆ្នាំ រូបនេះ បានជួយឱ្យក្លិប Rennes បញ្ចប់យុទ្ធនាការឈរនៅលេខ៣ ក្នុងតារាងចំណាត់ថ្នាក់លីគ Ligue 1 របស់ប្រទេស បារាំង រដូវកាលនេះ។ សម្រាប់រដូវកាលនេះ លីគ Ligue 1 បានបញ្ចប់ទៅមុនកាលកំណត់ បន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសបិទរាល់ការប្រារព្ធកម្មវិធីធំៗចោលទាំងអស់ ដោយសារវិបត្តិកូវីដ-១៩ ហើយជើងឯកត្រូវប្រគល់ទៅឱ្យក្លិបឈរលេខ១ PSG ដែលមានពិន្ទុច្រើនជាងគេ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9287812