កញ្ញា Mina សមាជិកក្រុម Gugudan បានបង្ហោះសារមួយទៅកាន់អ្នកគាំទ្ររបស់កញ្ញា និងមិត្តរួមការងារ បន្ទាប់ពីលាឈប់ពីតំណែងជាពិធីការនី ក្នុងកម្មវិធីតន្រ្តី “Show! Music Core” ។
កញ្ញា Mina បានលាឈប់ពីតំណែងជាពិធីការនីនៃកម្មវិធីតន្ត្រី “Show! Music Core” បន្ទាប់ពីកញ្ញាបានធ្វើការនៅទីនោះជាង ២ឆ្នាំ ជាមួយលោក Chani សមាជិកក្រុម SF9, និងលោក Hyunjin សមាជិកក្រុម Stray Kids។ ក្រោយមកកញ្ញាបាននិយាយថា “វាមានរយៈពេលជាង ២ឆ្នាំហើយ ដែលខ្ញុំបានក្លាយជាពិធីការនីក្នុងកម្មវិធីតន្រ្តី “Show! Music Core” នេះ។
កញ្ញាបានបន្តទៀតថា ខ្ញុំពិតជាមានកិត្តិយសណាស់ និងសប្បាយរីករាយជាខ្លាំងនៅពេលដែលបានបំពេញការងារជាពិធីការនីក្នុងកម្មវិធីនេះ។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមគ្រួសារ “Show! Music Core” ស្វាគមន៍នាងខ្ញុំយ៉ាងកក់ក្តៅ និងអ្នកគាំទ្ររបស់ខ្ញុំដែលតែងតែគាំទ្រខ្ញុំ វាគឺជាអនុស្សាវរីយ៍ល្អៗបំផុតសម្រាប់ខ្ញុំក្នុងការធ្វើជាពិធីការនីក្នុងកម្មវិធីតន្រ្តីមួយនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop