យោងតាមសេចក្តីប្រកាសពី EFL បានឱ្យដឹងថា លីគលំដាប់ទី២ Championship នៅចក្រភពអង់គ្លេស មានករណីវិជ្ជមានកូវីដ-១៩ ចំនួន ១០នាក់ បន្ទាប់ធ្វើតេស្តលើកីឡាករ និងបុគ្គលិកក្លិបទាំង ២៤ក្រុម។
លទ្ធផលនេះបានមកពីការធ្វើតេស្តលើកីឡាករ និងបុគ្គលិកក្លិបទាំង ២៤ក្រុម ដែលសរុបទាំងអស់មានចំនួន ១០៥៨នាក់ កាលថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ហើយរកឃើញ ១០ករណី មកពី ៨ ក្លិបផ្សេងគ្នា។ អ្នកទាំង ១០នាក់ នោះគេមិនបានបញ្ជាក់អត្តសញ្ញាណទេ ហើយនឹងត្រូវដាក់ដោយឡែកពីគេ រីឯអ្នកអវិជ្ជមានទាំងអស់អាចចូលក្នុងជំរំហ្វឹកហាត់ជាមួយសមាជិកក្នុងក្រុមបានធម្មតា។
កាលពីពេលថ្មីៗនេះ មានរបាយការណ៍ជាច្រើន បាននិយាយថា លីគ Championship អាចនឹងត្រឡប់មកវិញនៅខែក្រោយនេះ ខណៈដែលលីគកំពូល Premier League គ្រោងចាប់ផ្តើមវិញថ្ងៃទី១៧ ខែមិថុនា ខាងមុខ បន្ទាប់ពីខកខានអស់រយៈពេលជាង ៣ខែកន្លងទៅ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore