Covid 19 បានក្លាយជារឿងរ៉ាវដ៏គួរសោកសង្រេង ដែលបានឆក់យកជីវិតមនុស្សជាច្រើន ហើយបានឆ្លងទៅកាន់មនុស្សច្រើនលាននាក់ផ្សេងទៀតផងដែរ។
លោក Brendan Rodgers គ្រូបង្វឹកក្រុមLeicester City ដែលបានឆ្លងវីរុសCovid 19 នេះដែរនោះបានលើកឡើងពីបទពិសោធន៍ដ៏អាក្រក់ក្នុងការកើតមានជំងឺនេះ។ គាត់លើកឡើងថា៖ “ខ្ញុំគ្មានកំលាំងអ្វីទាំងអស់។ ខ្ញុំមានភាពលំបាកខ្លាំង ហើយប្រពន្ធខ្ញុំក៏ដូចគ្នា។ ពួកយើងសុទ្ធតែបានលទ្ធផលវិជ្ជមានCovid 19។ ខ្ញុំពិបាកសូម្បីតែដើរ។ វាហាក់ដូចជាខ្ញុំកំពុងឡើងលើកំពូលភ្នំ Kilimanjaro ដូច្នេះដែរ។ យើងពិបាកដកដង្ហើម ពេលបន្តដើរទៅមុខ។”
គួររម្លឹកបានដែរថា Covid 19 ក៏បានលុកលុយដល់វិស័យបាល់ទាត់ទាំងមូលផងដែរ ដែលក្នុងនោះ លីគកំពូលទាំងអស់ត្រូវបានផ្អាក ហើយអ្នកគាំទ្រក៏ហាមមិនអោយចូលមើលប្រកួតផងដែរ។