Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

CR7៖ បើសិនគេថាខ្ញុំធ្វើវាមិនបាន ខ្ញុំនឹងធ្វើវាអោយបាន

ខ្សែប្រយុទ្ធលំដាប់កំពូលរបស់ពិភពលោក Cristiano Ronaldo ដែលត្រូវបានគេចាត់ទុកជាកីឡាករមួយក្នុងចំណោមកីឡាករល្អបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ បាននិយាយពីការតំាងចិត្តរបស់គេដើម្បីក្លាយជាកីឡាករល្អ។

អតីតកីឡាករ Man Utd និង Real Madrid រូបនេះបានថ្លែងថា៖ “ខ្ញុំដឹងថា បើសិនជាខ្ញុំតាំងចិត្តធ្វើអ្វីមួយ នឹងមានមនុស្សខ្លះថាខ្ញុំមិនអាចធ្វើបាន តែខ្ញុំនៅតែបន្តសម្រេចវាអោយបាន។ ខ្ញុំឃើញខ្លួនខ្ញុំជាកីឡាករល្អបំផុតក្នុងពិភពលោក។”

គាត់បន្តថា ៖ “បើសិនជាអ្នកមិនជឿជាក់ថាអ្នកជាកីឡាករល្អបំផុតទេនោះ អ្នកមិនអាចសម្រេចអ្វីដែលអ្នកអាចបាននោះទេ។” គួររម្លឹកបានដែរថា CR7 បានផ្លាស់មកលេងនៅJuventus កាលពីពីររដូវកាលមុន ហើយនៅតែធ្វើបានល្អ ទោះខ្លួនស្ថិតក្នុងវ័យ ៣៥ឆ្នាំក៏ដោយ។

from: https://tnaot.com/km/m/detail/article/9287219