
សិល្បករ សិល្បការនីក្នុងផលិតកម្ម Woollim Entertainment ទាំងអស់ជួបជុំគ្នាក្នុងការច្រៀងចម្រៀងមួយបទ ដែលមានចំណងជើងថា “Relay” ។
ក្នុងបទចម្រៀងមួយបទនេះមានការសម្តែងរួមគ្នាដូចជា លោក Sunggyu សមាជិកក្រុម INFINITE, ក្រុម Lovelyz, ក្រុម Golden Child, ក្រុម Rocket Punch និងក្រុម Woollim Rookies នឹងរួមគ្នាដើម្បីចេញផ្សាយគម្រោងដំបូងរបស់ពួកគេក្នុងបទចម្រៀងមួយបទនេះ។ បទចម្រៀងនេះមានចំណងជើងថា “Relay” ដែលតែងនិពន្ធដោយក្រុម TENTEN ។
គួរបញ្ជាក់ផងដែរថា បទចម្រៀង “Relay” នេះ នឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី៣១ ខែឧសភានេះ វេលាម៉ោង ៦ល្ងាច ម៉ោងក្នុងប្រទេសកូរ៉េ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop