Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្រស់ប្រាសាទអង្គរវត្ដដ៏ស្រស់បំព្រងក្នុងរដូវវស្សានេះដែលអ្នកគួរតែទៅលេងកុំខាន

ប្រាសាទអង្គរវត្ត គឺជាប្រាសាទ​ដ៏ធំមហិមា​របស់ខ្មែរ​យើង​ដែល​បានកសាង​ឡើង​ក្នុង​រាជ្យ​របស់​ព្រះបាទ​សូរ្យវរ្ម័នទី ២ ក្នុង​ស.វ. ទី ១២។ ប្រាសាទ​នេះ​ត្រូវ​បាន​អង្គការ​យូណេស្កូ​ដាក់​បញ្ចូល​ជាសម្បត្តិបេតិកភណ្ឌពិភពលោក​កាលពីថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៩២ ។ 

ប្រាសាទអង្គរវត្ត​ ត្រូវបានកសាង​ឡើងដើម្បីឧទ្ទិស​ដល់​ព្រះវិស្ណុ ដែល​អាទិទេពកំពូលក្នុងចំណោមអាទិទេពធំៗទាំងបី​នៅក្នុង​ព្រហ្មញ្ញសាសនា។

នៅ​ក្នុងរដូវវស្សានេះ ក្រោយ​ពី​ភ្លៀងធ្លាក់​ខ្លះនៅក្នុង​ខេត្តសៀមរាបមក ឃើញថា​រុក្ខជាតិតូចធំនានា ជាពិសេសគឺ​វាលស្មៅ​នៅ​ក្នុង​បរិវេណប្រាសាទអង្គរវត្ត រួមផ្សំនឹង​សម្រស់​ដ៏ស្រស់ត្រកាល​នៃ​ផ្កាក្ងោកដែលរីកស្រស់បំព្រង បានបង្កើនសម្រស់​ឲ្យ​ប្រាសាទអង្គរវត្តដ៏អស្ចារ្យនៃយើង​កាន់តែមានភាពទាក់ទាញ​បន្ថែមទៀត។

បច្ចុប្បន្ននេះ ក្រោមការ​យកចិត្តទុកដាក់​ពីអាជ្ញាធរ​អប្សរាក្នុង​ការរៀបចំប្រព័ន្ធស្រោចស្រពនៅក្នុង​បរិវេណនៃ​ប្រាសាទអង្គរវត្ត យើងទាំងអស់គ្នា​មានសង្ឃឹមយ៉ាងមុតមាំថា នាពេល​អនាគត ទីធ្លាមុខប្រាសាទអង្គរវត្ត និង​ក្នុងបរិវេណប្រាសាទអង្គរនឹងមានពណ៌បៃតងខួបប្រាំងខួបវស្សា ហើយនឹង​ជួយលើកស្ទួយ​ឲ្យ​សម្បត្តិបេតិកភណ្ឌពិភពលោក​មួយនេះ​កាន់តែមានឈ្មោះល្បីរន្ទឺសុះសាយ​ជុំវិញពិភពលោក ហើយ​វានឹងជួយរួមចំណែក​ក្នុង​ការទាក់ទាញភ្ញៀវទេសចរ​ឲ្យ​មកទស្សនាប្រទេសយើងកាន់​តែច្រើន និងជួយសេដ្ឋកិច្ចព្រមទាំងជីវភាពរបស់ប្រជាជន​យើងឲ្យមានភាពល្អប្រសើរផងដែរ។

from: https://tnaot.com/km/m/detail/article/9287000