
កាលពីថ្ងៃទី៣០ ខែឧសភាម្សិលមិញ កម្មវិធី “Show! Music Core” បានត្រលប់មកវិញសម្រាប់កម្មវិធីតន្រ្តីប្រចាំសប្តាហ៍ ដោយមានការសម្តែងពីសិល្បករ និងក្រុម K-pop ល្បីៗជាច្រើន ។
ក្នុងសប្តាហ៍នេះ ក្រុម NCT 127 បានត្រឡប់មកវិញជាមួយបទ “Punch”, លោក Kim Woo Seok បានត្រឡប់មកវិញជាមួយបទ “Red Moon”, ក្រុម MONSTA X បានត្រលប់មកវិញជាមួយបទ “Fantasia”, លោក Park Ji Hoon បានត្រឡប់មកវិញជាមួយបទ “Wing” និងក្រុម ONEWE បានត្រឡប់មកវិញជាមួយបទ ” End of Spring” ។
ចំពោះបេក្ខជនដែលទទួលបានពិន្ទុខ្ពស់មានដូចជា កញ្ញា IU, ក្រុម NCT 127 និង ក្រុម Oh My Girl ប៉ុន្តែបទចម្រៀង “Punch” របស់ក្រុម NCT 127 ទទួលបានពានរង្វាន់ក្នុងសប្តាហ៍នេះ។ ក្នុងនោះក៏មានតារាចម្រៀង និងក្រុមតារាសម្តែងផ្សេងទៀតរួមមាន ក្រុម Natty, ក្រុម GWSN, កញ្ញា Ryu Soo Jung, ក្រុម SECRET NUMBER, ក្រុម Woo!ah!, ក្រុម OnlyOneOf, ក្រុម NCT 127, កញ្ញា Yubin, ក្រុម BVNDIT, កញ្ញា Jung Da Kyung, លោក Lee Dae Won, និងលោក Jo Myeong Sub ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop