Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកដូណាល់ ត្រាំពន្យារពេល​ប្រជុំ G7 អញ្ជើញរុស្ស៊ី​ កូរ៉េខាងត្បូង អូស្ត្រាលី និងឥណ្ឌា​ឲ្យចូលរួមដែរ

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានថ្លែង​កាលពីថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០២០ ពន្យារពេលកិច្ចប្រជុំ​ G7 ដែលគ្រោងធ្វើឡើង​នៅ​ក្នុងខែមិថុនា នៅលើទឹកដីសហរដ្ឋអាមេរិក ។ 

ជាមួយគ្នានេះ លោកប្រធានាធិបតី ក៏មានគម្រោងអញ្ជើញប្រទេសរុស្ស៊ី,​ អូស្ត្រាលី, កូរ៉េខាងត្បូង និង​ឥណ្ឌា​ឲ្យចូលរួម​ប្រជុំ​ជាមួយ G7 ដែលពន្យារពេល​រហូតដល់ខែកញ្ញានោះផងដែរ ។ 

សូមបញ្ជាក់ថា កិច្ចប្រជុំ G7 គឺជាកិច្ចប្រជុំ​របស់បណ្តាប្រទេស​មានសេដ្ឋកិច្ចជឿនលឿនបំផុត​ទាំងប្រាំពីរ​របស់ពិភពលោក ។ ប្រទេស G7 រួមមាន ចក្រភពអង់គ្លេស, កាណាដា, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ជប៉ុន និងសហរដ្ឋអាមេរិក ។ កិច្ចប្រជុំនេះ ​ធ្វើឡើងជាប្រចាំឆ្នាំ​នៅក្នុង​ខែមិថុនាដើម្បីពិភាក្សាអំពីការសម្របសម្រួលសេដ្ឋកិច្ចអន្តរជាតិ ។ ឆ្នាំ២០២០នេះ​ត្រូវវេន​សហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ ។  

លោកប្រធានាធិបតីដូណាល់ ត្រាំបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃទី៣០ ខែឧសភាថា “ខ្ញុំមិនមានអារម្មណ៍ថា ក្នុងនាមជា G7 វាតំណាងឱ្យអ្វីដែលកំពុងកើតឡើងនៅលើពិភពលោកឱ្យបានត្រឹមត្រូវនោះទេ ។ វាជាក្រុមប្រទេសដែលហួសសម័យហើយ” ។ 

លោកបានមានប្រសាសន៍ថា លោកចង់អញ្ជើញប្រទេសរុស្ស៊ី, កូរ៉េខាងត្បូង, អូស្រ្តាលី និងឥណ្ឌា ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ដែលពន្យារពេលរហូតដល់រដូវស្លឹកឈើជ្រុះ ។ វាអាចកើតឡើងនៅក្នុងខែកញ្ញា នៅមុន ឬក្រោយ មហាសន្និបាតអង្គការសហប្រជាជាតិ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9286824