វីរុសកូវីដ១៩ (COVID-19) បានបន្តឆ្លងរាតត្បាតទៅលើមនុស្សជុំវិញពិភពលោកឥតឈប់ឈរ ។ ជាក់ស្តែងគិតមកត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ វីរុសបានឆ្លងលើមនុស្សជាង ៦,១ លាននាក់ហើយ នៅមិនទាន់រកថ្នាំព្យាបាលឃើញជាក់លាក់នោះទេ ។
គេហទំព័រ worldometers ដែលជាអ្នកតាមដាន និងធ្វើបច្ចុប្បន្នភាពជាប្រចាំទាក់ទងវីរុសកូវីដ១៩ជុំវិញពិភពលោកនោះ បានបញ្ជាក់ថា អ្នកឆ្លងវីរុសសរុប ៦ ១៥០ ៤៨១ នាក់ គិតមកត្រឹមថ្ងៃទី៣១ ខែឧសភា ។
ប្រភពបានបន្តថា ក្នុងចំណោមអ្នកឆ្លងទាំងនោះ សរុប ៣៧០ ៥០៦ នាក់បានបាត់បង់ជីវិត ។
ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកជំងឺ ២ ៧៣៤ ៥៤៦ នាក់បានជាសះស្បើយវិញផងដែរ ។
អាមេរិកដែលរងគ្រោះជាងគេដោយសារវីរុសនេះ មានអ្នកឆ្លងជាង ១,៨លាននាក់ ។ ក្នុងនោះបាត់បង់ជីវិត ១០៥ ៥៥៧ នាក់ ។ ប្រេស៊ីល ឆ្លង៤៩៨ ៤៤០ នាក់ ក្នុងនោះបាត់បង់ជីវិត ២៨ ៨៣៤នាក់ ។ រីឯរុស្ស៊ី ឆ្លងសរុប ៣៩៦ ៥៧៥ នាក់ ក្នុងនោះបាត់បង់ជីវិត ៤ ៥៥៥ នាក់ ៕ ប្រែសម្រួលដោយ៖ thach yat