Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Chicharito និយាយពាក្យក្នុងចិត្ដ រឿង David Moyes បំផ្លាញអនាគតខ្លួននៅ Man Utd

ខែ្សប្រយុទ្ធរបស់ក្រុម LA Galaxy កីឡាករ Javier Chicharito បានរំលឹកទៅលើរឿងរ៉ាវមួយចំនួនដែលលោក David Moyes អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United ដែលបានធើ្វឲ្យអាជីពរបស់គេនៅទីនោះ មិនសមប្រកប រហូតដល់មានការចាកចេញ។

Chicharito បាននិយាយក្នុងកិច្ចសម្ភាសជាមួយ Rio Ferdinand យ៉ាងដូច្នេះ៖ «គាត់រឹងចចេសណាស់, គាត់មិនមានភាពប្រែប្រួលអី្វទេ ក្នុងការរីចម្រើនទេ។ អ្នកត្រូវរីកចម្រើនដើម្បីនៅ United ឲ្យបានយូរ»។

«នេះគឺជាកំហុស (កំហុសដែល United ជ្រើសយក Moyes មកដឹកនាំ)។ នោះគឺជាកំហុសដំបូងដែលវានៅតែលងបន្លាច, មិនមែនដោយសារគាត់ជាអ្នកគ្រប់គ្រងមិនល្អទេ តែពួកគេគិតថា នឹងអាចជំនួសតំណែង Sir Alex បានភ្លាមៗ។ វាពិតជារឿងដែលមិនអាចទៅរួចទេ»។

«សូម្បីឥលូវក៏មិនអាចដែរ, ទោះ Guardiola, Klopp និង Mourinho ក៏មិនទាន់ស្ថិតនៅកម្រិត Sir Alex ដែរ។ ពួកគេកំពុងឆ្ពោះទៅរកផ្លូវនោះហើយ។ វាជាហេតុផលដែលកីឡាករល្អៗមួយចំនួនត្រូវផ្លាស់ប្ដូរអាជីពនៅ United ដូចជា Rafael, ខ្ញុំ, Welback, Fabio និងកីឡាករជាច្រើនទៀត ទៅក្លឹបដ៏ទៃដើម្បីលេង»៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9282685