Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសថៃដាក់បម្រាមគោចរឱ្យមកនៅត្រឹមចន្លោះម៉ោង ១១យប់ដល់ម៉ោង ៣ទៀបភ្លឺចាប់ពីថ្ងៃចន្ទ

មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពកូវីដ-១៩(CCSA) ​បានសម្រេចកាត់បន្ថយការដាក់បម្រាមគោចរពេលរាត្រី​ដោយកំណត់មកនៅត្រឹមម៉ោង ១១យប់រហូតដល់ម៉ោង ៣ទៀបភ្លឺចាប់ពីថ្ងៃទី១ ខែមិថុនា។

CCSA បានរកឃើញថាបម្រាមគោចរនេះចាំបាច់ត្រូវរក្សា​ទុកដើម្បីការពារប្រជាជនពីការពិសាគ្រឿងស្រវឹង ​លេងល្បែងស៊ីសងនិង​ការលក់គ្រឿងស្រវឹងនៅក្នុងហាងលក់អាហារ និងភោជនីយដ្ឋាន។ CCSA បានសម្រេចថា​បន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរឆ្លងខេត្ត ប៉ុន្តែមិនទាន់សម្រេចបើកឆ្នេរសមុទ្រវិញនៅឡើយទេ​លើកលែងតែតំបន់វប្បធម៌បុរាណវិទ្យានិងបេតិកភណ្ឌជាតិ។

រូបតំណាង

លោក  Somsak Rungsita អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិបាន​មានប្រសាសន៍ថា ផ្សារទំនើប​អាច​បើកបាន​រហូតដល់ម៉ោង ៩យប់ចាប់ពីថ្ងៃចន្ទប៉ុន្តែ​ការណែនាំឱ្យប្រជាជនស្នាក់នៅផ្ទះគឺជាវិធីដែលមានសុវត្ថិភាពបំផុតក្នុងការការពារ​​ការរាតត្បាតនៃមេរោគឆ្លង។ ទន្ទឹមនឹងនេះលោក Tewan Liptapallop រដ្ឋមន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តីនឹងស្នើឱ្យក្រសួងហិរញ្ញវត្ថុកំណត់ថវិកាសម្រាប់ឧបត្ថម្ភចង្ហាន់​សម្រាប់ព្រះសង្ឃចំនួន ២៥០០០០អង្គនៅក្នុងប្រទេសដែលកំពុងខ្វះខាតស្បៀងអាហារពីព្រោះច្បាប់រឹតបន្តឹង​បានរារាំងព្រះសង្ឈ​មិនឱ្យទទួលអំណោយពី​ពុទ្ធបរិស័ទ។

រូបតំណាង

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថាប្រាក់ឧបត្ថម្ភ​អាហារចំនួន ៦០បាតក្នុងមួយថ្ងៃអាចគ្រប់គ្រាន់សម្រាប់ព្រះសង្ឃមួយអង្គ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9282281