
យោងតាមប្រភពព័ត៌មាន MSTOONews បានឱ្យដឹងថា ក្រុមតារាចម្រៀង BLACKPINK គ្រោងនឹងចាប់ផ្តើមគម្រោងខ្នាតធំរបស់ក្រុមពួកគេជាមួយនឹងការចេញផ្សាយបទចម្រៀងមុនចេញដំបូងនៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ។ គិតមកដល់ពេលនេះអស់រយៈពេល ១ឆ្នាំ និង ២ខែមកហើយ ចាប់តាំងពីការវិលត្រឡប់នូវបទចម្រៀងចុងក្រោយរបស់ក្រុមពួកគេ ដែលមានចំណងជើងថា “Kill This Love” ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ។
កាលពីសប្តាហ៍មុន ផលិតកម្ម YG Entertainment បានបញ្ជាក់ថា ថ្មីៗនេះក្រុម BLACKPINK បានបញ្ចប់ការថតអាល់ប៊ុមរបស់ក្រុមពួកគេ ដែលមានជាង ១០បទ ហើយកំពុងត្រៀមធ្វើការត្រឡប់មកវិញក្នុងពេលឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១២ ខែមិថុនា នឹងចេញនូវចំណងជើងនៃបទចម្រៀងទាំងអស់ក្នុងអាល់ប៊ុមថ្មីនេះ ហើយក្នុងចន្លោះពីខែកក្កដា ដល់ខែសីហាវិញ នឹងចេញបទថ្មីចំនួន ២បទមុនដំបូង រួចនឹងចេញផ្សាយជាផ្លូវការនូវអាល់ប៊ុមទាំងមូលនៅខែកញ្ញា ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop