Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រចនា រ៉ាវាឌី ផ្លាស់ប្ដូរអត្តចរិតសម្ដែងជាតួកម្សត់ មិនប្រកាន់ខ្លួនក្នុងរឿង «បងខ្ញុំ»

ប្រិយមិត្តដែលតាមដានទស្សនាខ្សែភាពយន្តជីវិតរឿង «បងខ្ញុំ» ប្រាកដជាបានដឹងរួចមកហើយដែលខ្សែភាពយន្តនេះ ជាខ្សែភាពយន្តទី ៦ របស់ផលិតកម្ម Sastra Film ផលិតក្នុងន័យអប់រំ ជាពិសេសឆ្លុះបញ្ជាំងពីតថភាពជាក់ស្ដែងក្នុងសង្គមពិតជាពេលបច្ចុប្បន្នផងដែរ។

រឿងនេះ រៀបរាប់ពីគ្រួសារមួយដែលមានជីវភាពក្រខ្សត់ បន្ទាប់ពីឪពុកចែកឋានទៅ ចំណែកឯម្ដាយត្រូវធ្លាក់ខ្លួនឈឺ រាល់បន្ទុកគ្រួសារទាំងអស់ត្រូវធ្លាក់លើបងស្រី ត្រូវខិតខំតស៊ូរកលុយ ជំនះរាល់ភាពលំបាក ដើម្បីឲ្យប្អូនតូចៗទាំង ៣ នាក់បានរៀនសូត្រខ្ពង់ខ្ពស់នឹងគេ។

ក្នុងនោះដែរ នៅពេលធំឡើងតួអង្គ បងស្រីឈ្មោះកែវធំ ឡើង គឺត្រូវបានដើរតួសម្ដែងដោយតារាសម្ដែង កញ្ញា រចនា រ៉ាវាឌី ដែលកំពុងត្រូវបានទស្សនិកជនភាគច្រើនលាន់មាត់សរសើរថា តារាសម្ដែងរូបនេះ សម្ដែងជាតួអង្គកម្សត់សាកសមយ៉ាងខ្លាំង និងមិនប្រកាន់ខ្លួនបន្តិចឡើយ។ គួរបញ្ជាក់ផងដែរថា កញ្ញា រចនា រ៉ាវាឌី ភាគច្រើនសម្ដែងជាតួអង្គដែលមានអត្តចរិតកាច ឆ្នាស់ឆ្នើម ហាយសូរ តែលើកនេះកញ្ញាត្រូវដើរតួសម្ដែងជាតួអង្គមួយដែល កម្សត់នឹងត្រូវបង្ហូរទឹកភ្នែកស្ទើរតែគ្រប់ភាគ៕

from: https://tnaot.com/km/m/detail/article/9280197