Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អធិកាបតីអាល្លឺម៉ង់ បដិសេធទៅចូលរួមកិច្ចប្រជុំ​G7 នៅអាមេរិក

ប្រធានាធិបតីអាមេរិក​ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំ  G7​ទៅប្រជុំដោយផ្ទាល់នៅអាមេរិកនាចុងខែមិថុនា បើទោះបីមានការឆ្លងកូវីដ​១៩ នៅអាមេរិក បន្តកើនឡើងក្តី។ ប៉ុន្តែការអញ្ជើញនោះត្រូវបានអធិការបតីអាល្លឺម៉ង់ លោកស្រី Merkel បដិសេធ។

កាលពីថ្ងៃទី​២៩ខែឧសភា លោកស្រី​Merkel  បានបដិសេធការអញ្ជើញរបស់លោកត្រាំ​ទៅកាន់ទីក្រុងវ៉ាស៊ីនតោនចូលរួមកិច្ចប្រជុំ​G7​។ កិច្ចប្រជុំ​នេះត្រូវធ្វើឡើងតាំងពីខែមីនា ប៉ុន្តែសោយសារកូវីដ​១៩ ក៏ត្រូវពន្យាពេល​។

អធិការបតីអាល្លឺម៉ង់បដិសេធ ការអញ្ជើញរបស់លោកត្រាំ ដោយមូលហេតុសុវត្ថិភាព ក្នុងពេលដែលអាមេរិក ឆ្លងកូវីដ​១៩ច្រើន ហើយកំពុងតែមានបាតុកម្ម ទៀតផង ។ លោកស្រី Merkel ​បានអរគុណដល់ការអញ្ជើញរបស់លោកត្រាំ ។

បច្ចុប្បន្នមានប្រទេសជាច្រើនបានសម្រេច បើកទ្វារដំណើរការសេដ្ឋកិច្ច ដោយបើកព្រំដែនរបស់ខ្លួនឡើងវិញ ។ ប៉ុន្តែ លោកស្រី​ Merkel ​បានបញ្ជាក់ថា ខែមិថុនា​ ជាពេលវេលាមួយមិនទាន់អាចជួបប្រជុំដោយផ្ទាល់បានឡើយ ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9280170