Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Real Madrid ​នឹង​ឈ្នះ​គ្រប់​យ៉ាង​ដែល​នៅ​សល់​រដូវ​កាល​នេះ​

ខ្សែ​ប្រយុទ្ធ​ Marco Asensio ​នឹង​ត្រលប់​មក​ជួយ​ក្រុម Real Madrid ​បាន​វិញ​ហើយ ​នៅ​ពេល​លីគ La Liga ​បើក​វិញ​នៅ​ពាក់​កណ្ដាល​ខែ​មិថុនា​ឆ្នាំ​២០២០​ខាង​មុខ​នេះ​។ ​ជាមួយ​ការ​ត្រលប់​មក​ជួយ​ក្រុម​បាន​នេះ​ដែរ Asensio ​មើល​ឃើញ​ថា Real Madrid ​ពិត​ជា​រៀប​ចំ​ក្រុម​បាន​ល្អ ​ហើយ​សម្រាប់​ការ​ប្រកួត​ដែល​នៅ​សល់​នឹង​យក​ឈ្នះ​ឱ្យ​បាន​ទាំង​អស់​តែ​ម្ដង។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា​៖ “យើង​ពិត​ជា​ចង់​ឃើញ La Liga ​ត្រលប់​មក​វិញ។ ​យើង​នឹង​ប្រកួត​ប្រជែង​ទៀត ​ហើយ​យើង​នឹង​យក​ឈ្នះ​ប្រកួត​ដែល​នៅ​សល់​ទាំង​អស់”។ ​ក្រុម Real Madrid ​បច្ចុប្បន្ន​នេះ​ស្ថិត​នៅ​លេខ​២​ក្នុង​តារាង La Liga ​ដោយ​ចាញ់​ពិន្ទុ​ក្រុម FC Barcelona ​២​ពិន្ទុ។ ​សម្រាប់​ការ​ប្រកួត​នៅ​រដូវ​កាល​នេះ​វិញ សល់​១១​ប្រកួត​ទៀត​ទើប​ចប់​រដូវ​កាល៕

from: https://tnaot.com/km/m/detail/article/9280141