Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការ​ស៊ុត​របស់​ខ្ញុំ កាន់​តែ​មាន​កម្លាំង និង​ច្បាស់ជាងមុន

លេង​នៅ J. League បាន​ជិត​៣​រដូវ​កាល តើ​ខ្សែបម្រើ​ឆ្នើម​មក​ពី​ប្រទេស​ថៃ Chanathip Songkrasin យល់​យ៉ាងណា​ដែរ​ចំពោះ​សមត្ថភាព​​របស់​គេ? ឆ្លើយ​នឹង​សំណួរ​នេះ​ទៅកាន់​អ្នកសារព័ត៌មាន​ជប៉ុន Yoichi Igawa តារា​ឆ្នើម​រហស្សនាម Messi ថៃ លើកឡើង​ថា​សមត្ថភាព​របស់​​គេ មាន​ការ​អភិវឌ្ឍ​យ៉ាង​ល្អ​ប្រសើរ។ អតីត​កីឡាករ Muangthong United បញ្ជាក់​ថា ៖«ខ្ញុំ​មាន​ការ​អភិវឌ្ឍ​ច្រើន ជាពិសេស​ក្រោមការ​ដឹកនាំ​របស់ Mischa (Mihailo Petrovic ​អ្នកចាត់ការ​ក្រុម Sapporo) តួនាទី​របស់​ខ្ញុំ​កាន់​តែ​មាន​ប្រសិទ្ធភាព ខ្ញុំ​បាន​រៀន​​ពី​របៀប​ការពារ និង​វិន័យ។ ចំណែក​ការ​ស៊ុត​របស់​ខ្ញុំ កាន់​តែ​មាន​កម្លាំង ហើយ​ច្បាស់។

សរុប​មក​ស្តាយ​លេង​របស់ Mischa ត្រូវ​ជាមួយ​ការ​ប្រយុទ្ធ​របស់​កីឡាករ និង​ចូល​គ្នា​យ៉ាង​រលូន។ ខ្ញុំ​ចូល​ចិត្ត​ការ​​លេង​ប្រយុទ្ធ​ខ្លាំង​បែប​នេះ។ កីឡាករ​ទាំងអស់ចូល​ចិត្ត​ស្តាយ​នេះ ហើយ​វា​ផ្ដល់​ភាព​ល្អ​មើល​ដល់​អ្នកគាំទ្រ»។ ​គួរ​បញ្ជាក់​ថា កីឡាករ​វ័យ​២៦​ឆ្នាំ​កម្ពស់ ១,៥៨ Chanathip Songkrasin បាន​ចេញ​ពី​ក្លឹប Muangthong United ទៅ​លេង​ឱ្យ​ក្លឹប​ជប៉ុន Hokkaido Consadole Sapporo ក្នុង​លក្ខខណ្ឌ​ខ្ចីជើង នៅ​ឆ្នាំ​២០១៧។ រដូវកាល​២០១៧ (ពាក់​កណ្ដាល​រដូវ​កាល) គេ​មិន​អាច​រក​គ្រាប់​បាល់​បាន​ទេ ប៉ុន្តែ Assist បាន​១​លើក រដូវ​កាល​ទី​២​ឆ្នាំ​២០១៨ រក​បាន​៨​គ្រាប់ ធ្វើ​បាន២ Assist និង​រដូវ​កាល​ទី​៣​ឆ្នាំ​២០១៩ គេ​រក​បាន​៤​គ្រាប់ និង​៦ Assist៕

from: https://tnaot.com/km/m/detail/article/9280126