គ្រូបង្រៀនម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រពីបទរំលោភផ្លូវភេទលើក្មួយស្រីអាយុ ១៣ឆ្នាំដែលរស់នៅក្នុងផ្ទះជាមួយគាត់និងប្រពន្ធ។
នាយកសាលាក៏បានដកហូតឈ្មោះលោកចេញពីតួនាទីជាគ្រូបង្រៀនផងដែរ។ លោកវរសេនីយ៍ទោ Jeerut Phimpha នាយរងប៉ូលិសស្រុកមឿង បាននិយាយថា បុរសដែលជាជនដៃដល់មានវ័យ ៥២ឆ្នាំ បានបដិសេធការចោទប្រកាន់នេះ ហើយបច្ចុប្បន្នជនដៃដល់ត្រូវបាននាំខ្លួនទៅកាន់សាលាដំបូងនៃខេត្តដែលប៉ូលិសបានដាក់ពាក្យសុំឃុំខ្លួនគាត់បន្ថែម។ នេះជាករណីទីបួននៃការរំលោភបំពានផ្លូវភេទលើអនីតិជនដែលពាក់ព័ន្ធនឹងគ្រូបង្រៀនក្នុងខែនេះ។ ភរិយារបស់ជនសង្ស័យក៏ជាគ្រូបង្រៀននៅសាលាតែមួយដែរ ហើយគាត់ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នេះ។ ក្មេងស្រីរងគ្រោះបានស្នាក់នៅជាមួយគ្រួសារជនល្មើសដែលត្រូវជាពូមីងអស់រយៈពេល ៣ឆ្នាំមកហើយ ខណៈដែលឪពុកម្តាយរបស់នាងធ្វើការនៅខេត្តមួយផ្សេងទៀត។
រូបតំណាង
តាមប្រភពប៉ូលិសបានឱ្យដឹងថា ឪពុកម្តាយរបស់ក្មេងស្រីធ្លាប់ឃើញជនសង្ស័យស្ថិតនៅក្នុងបន្ទប់កូនស្រីគាត់ នៅពេលពួកគេកំពុងនិយាយគ្នាតាមរយៈវីដេអូកាលពីពេលថ្មីៗនេះ។ ក្រោយពីបានឃើញរឿងបែបនេះ ឪពុកម្តាយជនរងគ្រោះក៏បាននាំកូនត្រឡប់ទៅផ្ទះវិញហើយបានសាកសួរកូន បន្ទាប់មកកូនក៏បានសារភាពថាជនសង្ស័យបានចាប់រំលោភនាងពិតមែន។ ឪពុកម្តាយបានដាក់ពាក្យបណ្តឹងមកប៉ូលិសនៅខេត្ត Nakhon Phanom កាលពីថ្ងៃទី១៨ ខែឧសភា។ នាយកសាលាបាននិយាយថាជនសង្ស័យនឹងត្រូវទទួលទណ្ឌកម្មនៃវិន័យសាលដែរប្រសិនបើរកឃើញថាមានកំហុសពិតមែន។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post