Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នក​ចាំ​ទី​ PSG ជួប​គ្រោះថ្នាក់​បង្ក​ឲ្យ​ខ្ចិច​ Lambo មួយ​យ៉ាង​ដំណំ​

អ្នក​ចាំ​ទី​ក្លឹប​ Paris Saint Germain កីឡាករ​ Marcin Bulka បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​យប់​ថ្ងៃ​ពុធ​ ទី​២៧​ ខែ​ឧសភា​ ឆ្នាំ​២០២០​កន្លង​ទៅ​នៅ​ឯ​ជិត​ផ្ទះ​របស់​ខ្លួន​ ក្នុង​ទី​ក្រុង​ Wyszogrod ប្រទេស​ប៉ូឡូញ​ នេះ​បើ​យោង​តាម​ WP Sportowe Fatky។

ហេតុ​ការណ៍​ខាង​លើ​នេះ​កើត​ឡើង​ បន្ទាប់​ពី​ Bulka មាន​បំណង​ក្នុង​ការ​វ៉ា​ជែង​ តែ​មិន​បាន​សម្រេច​ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​មួយ​ ដែល​មក​ពី​ផ្លូវ​បញ្ច្រាស​ទិស​គ្នា​។គ្រោះថ្នាក់​នេះ​បាន​បង្ក​ឲ្យ​រថយន្ត​ Lamborghini តម្លៃ​ជាង​ ២៥០,០០០​ដុល្លារ​ ដែល​អ្នក​ចាំ​ទី​រូប​នេះ​បាន​ជួល​មក​ប្រើ​ប្រាក់​ខូច​ខាត​ជា​ដំណំ​។

យ៉ាង​ណា​មិញ​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​ មិន​មាន​នរណា​មួយ​របួស​ធ្ងន់ធ្ងរ​នោះ​ទេ​ បន្ទាប់​ទទួល​បាន​ការ​ពិនិត្យ​ពី​មន្ទីរពេទ្យ​រួច​។ រី​ឯ​ថ្លៃ​សំណង​វិញ​ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​ Bulka នឹង​ត្រូវ​ចេញ​សង​ក្នុង​ហេតុការណ៍​ប៉ុន្មាន​នោះ​ឡើយ​ ដោយ​វា​អាស្រ័យ​លើ​ប្រភេទ​ធានារ៉ាប់រង​ដែល​កីឡាករ​រូប​នេះ​មាន​៕

from: https://tnaot.com/km/m/detail/article/9279722