Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រោយឌុបសង្សារដើរលេង ត្រឡប់មកវិញត្រូវចោរកាប់ប្លន់យកម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមប្រដាប់ដោយកាំបិតប៉័ងតោ មកធ្វើសកម្មភាពកាប់ប្រហារប្លន់យកម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២០ មួយគ្រឿងបានសម្រេច ដោយមិនរំខានដល់សមត្ថកិច្ចឡើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់មហាវិថីវិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ សោម លីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ចំណែកម្នាក់ទៀតដែលរងរបួសមានឈ្មោះ ឈួន សុខុម ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំង២ ស្នាក់នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូល។ ម៉ូតូដែលត្រូវក្រុមជនសង្ស័យប្លន់យកទៅនោះម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខកំពង់ឆ្នាំង 1J-1419 ។ 

តាមសម្តីម្ចាស់ម៉ូតូបានឱ្យដឹងថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូសង្សារឌុបនាងទៅផ្ទះជួលនៅម្តុំផ្សារព្រៃទា។ លុះជូនទៅដល់ហើយក៏ខលហៅមិត្តភក្តិឱ្យយកម៉ូតូរបស់គាត់មកទទួល តែដោយសារចាំយូរពេករូបគាត់ក៏ដើរមកបណ្តើៗ។ 

ជនរងគ្រោះបានបន្តថា ពេលគាត់ដើរមកដល់មហាវិថីវិមានឈ្នះឈ្នះ មិត្តភក្តិក៏ជិះម៉ូតូមកដល់ តែមិនទាន់បានឡើងជិះម៉ូតូផង ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន ៤នាក់ជិះម៉ូតូ ២គ្រឿងប្រដាប់ដោយកាំបិតប៉័ងតោ បានមកធ្វើសកម្មភាពកាប់ប្រហារបណ្តាលឱ្យគាត់រងរបួសចំខាងក្រោយខ្នងចំនួន២កាំបិត ហើយជនសង្ស័យក៏ប្លន់យកម៉ូតូគេចខ្លួនបាត់ដោយសុវត្តិភាព មិនរំខានដល់សមត្ថកិច្ចឡើយ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9279720