Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

TNAOT APP បន្តចូលរួមប្រឆាំង ការឆ្លងរាលដាលជំងឺកូវីដជាមួយរដ្ឋាភិបាល តាមរយៈកិច្ចការមនុស្សធម៌

ដើម្បីចូលរួមជួយដល់វិស័យក្រសួងសុខាភិបាលកម្ពុជា ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ ១៩ ទទួល​បាន​ជោគជ័យ TNAOT APP ដែលក្រុមហ៊ុនផ្តល់ជូនការកម្សាន្តបែបឌីជីថលដ៏ធំមួយនៅកម្ពុជា បានបន្ត​កិច្ច​ការមនុស្សធម៌របស់ខ្លួន ជាមួយសកម្មភាពផ្តល់ជូនម៉ាស់ និងទឹកអាល់កុល​លាង​ដៃ​ជូន​សាធារ​ណៈ​ជន ដោយមិនគិតថ្លៃ។

ជាក់ស្តែង កាលពីថ្ងៃសុក្រម្សិលមិញនេះ TNAOT APP បានបន្តផ្តល់សម្ភារមួយចំនួនទៀត ជូនទៅ​កាន់​សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ដែលមានសមាជិកភាគច្រើន ជាអ្នករត់របរម៉ូតូឌុប កង់បី ឬ​តាក់ស៊ី ដែលពួកគាត់សុទ្ធតែប្រឈមខ្ពស់ឆ្លងកូវីដ ១៩ នៅពេលដែលមិនមាន​សម្ភារ​ការ​ពារ​គ្រប់​គ្រាន់។

សកម្មភាពសប្បុរសធម៌នេះ មជ្ឈដ្ឋានសាធារណៈ ចាត់ទុកជាការរួមចំណែកទប់ស្កាត់ការចម្លងកូវីដ១៩ និងជួយកាត់បន្ថយការចំណាយថវិកាប្រចាំថ្ងៃ របស់ប្អូនមានរបរលើដងផ្លូវដូចជា ម៉ូតូឌុប កង់បី ឬតាក់ស៊ី បានមួយចំណែក។

បណ្តាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលបានអំណោយសម្ភារការពារខ្លួនពីកូវីដ ១៩ បាន​លើក​ឡើងពីផលវិបាកកន្លងមក ក៏ដូចជាថ្លែងអំណរគុណដល់ក្រុមហ៊ុន TNAOT APP ដែលតែង​ចុះ​ជួយផ្តល់សម្ភារសម្រាប់ពួកគាត់ចំពេលវេលា។

លោក ហ៊ាង វិទ្យា ប្រធានសមាគមអាជីវករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសន្តិភាព លើកឡើងថា សកម្ម​ភាព​នេះ គឺដើម្បីដាស់តឿន និងបំផុសឱ្យមានវិធានការការពារ និងការរក្សាអនាម័យ​ឱ្យបានជាប់​ជា​ប្រចាំ។

នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន TNAOT APP បានចុះចែកម៉ាស់ និងទឹកលាងដៃ​ព្រោះ​ជាហូរហែរ ក្រុមហ៊ុនបានប្រឹងប្រែងចូលរួមយ៉ាងខ្លាំង ជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ នៅកម្ពុជា ក្នុងនោះទាំងស្ថាប័នរដ្ឋមួយចំនួន សង្គមស៊ីវិល វិស័យឯកជន សិស្សានុសិស្ស រាប់ទាំង​សា​ធារ​​ណជន។ ភាគច្រើនទទួលបានការចែកម៉ាស់ការពារខ្លួនពីក្រុមហ៊ុន TNAOT និងទទួលបានការ​សរ​សើរពីសកម្មភាពសប្បុរសរបស់ខ្លួន ខណៈតំណាងក្រុមហ៊ុន TNAOT APP ក៏បានបញ្ជាក់ដែរថា ក្រុម​ហ៊ុននឹងបន្តសកម្មភាពរបស់ខ្លួន រហូតទល់តែកម្ពុជាគេចផុតពីការឆ្លងរាតត្បាតកូវីដ ១៩ ដោយ​ជោគ​ជ័យ។ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9279314