Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនឥណទានម្នាក់ ពីបទស៊ីដាច់លុយចំនួន ១៧ ៥៨៣ដុល្លារ

ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនឥណទានវីរៈស័កហ្វាយនែន ម្នាក់ត្រូវម្ចាស់ក្រុមហ៊ុនចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ករណីស៊ីដាច់លុយក្រុមហ៊ុនអស់ចំនួន ១៧ ៥៨៣ដុល្លារ មិនប្រគល់ឲ្យក្រុមហ៊ុនវិញ។ ករណីឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ២២៖០០នាទីថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២០ នៅចំណុចក្នុងក្រុមហ៊ុនវីរៈស័កហ្វាយនែន ផ្ទះលេ៨អា ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

 

ជនសង្ស័យមានឈ្មោះ រើន ផានិត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឥណទាន (ក្រុមហ៊ុនវីរៈស័កហ្វាយនែន) ស្នាក់នៅផ្ទះលេខ២ ផ្លូវលំ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន)។ ចំណែកដើមបណ្តឹងមានឈ្មោះ ប៉ែន ជាលី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឥណទាន (ក្រុមហ៊ុនវីរៈស័កហ្វាយនែន) ស្នាក់នៅផ្ទះលេខ១១k ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៩ ខាងក្រុមហ៊ុនបានឲ្យជនសង្ស័យដើរប្រមូលលុយពីអតិថិជន ប៉ុន្តែមិនបានយកមកប្រគល់ឲ្យក្រុមហ៊ុននោះទេ រហូតដល់ថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២០ ខាងក្រុមហ៊ុនបានឆែកបញ្ជីមើលឃើញបាត់លុយច្រើនក៏ហៅមកសួរនាំ ពេលនោះជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានយកលុយចាយអស់ហើយ ទើបខាងក្រុមហ៊ុនឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។

សម្ភារបាត់បង់ លុយដុល្លារចំនួន ១៧ ៥៨៣ដុល្លារ ។ សម្ភារបន្សល់ទុក ម៉ូតូស្កុបពី ១គ្រឿង ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GV-8749 របស់ជនសង្ស័យ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9279275