Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រយ:ពេល២៤ម៉ោង មានអ្នកឆ្លងកូវីដ១៩នៅលើពិភពលោក ជាង១សែននាក់

រហូតមកដល់ពេលនេះ នៅមិនទាន់មានសញ្ញាថមថយ នៃការឆ្លងកូវីដ១៩នោះទេ ហើយអង្គការសុខភាពពិភពលោក បានសរសេរ នៅក្នុងព្រឹត្ដិបត្ររបស់ខ្លួនថា រយ:ពេល២៤ម៉ោងចុងក្រោយ ការឆ្លងកូវីដ១៩ នៅលើពិភពលោក កើនឡើងជាង ១០៧ ០០០នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប បន្ដកើនឡើងដល់ ៦ ០២៩ ៦៨៥នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ២ ៦៥៩ ១៥១នាក់ និងស្លាប់ ៣៦៦ ៧៩២នាក់។

 

អង្គការសុខភាពពិភពលោក (WHO) បានសរសេរ នៅក្នុងព្រឹតិ្ដបត្រប្រចាំថ្ងៃរបស់ខ្លួន កាលពីថ្ងៃទី២៩ ខែឧសភា ថា ការឆ្លងវីរុសកូរ៉ូណា ឬកូវីដ១៩ នៅទូទាំងពិភពលោក នៅថ្ងៃទី២៩ ខែឧសភា មានជាង ១០៧ ០០០នាក។ នេះជាតួលេខអ្នកឆ្លង ក្នុងរយ:ពេល២៤ម៉ោងចុងក្រោយ ហើយចំនួនអ្នកស្លាប់ មាន ៤ ៣៥៤នាក់។ ស្ថិតិរបស់អង្គការសុខភាពពិភពលោកនេះ ក៏ទទួលបានមកពីទិន្នន័យផ្លូវការ នៃបណ្ដាប្រទេសនានា នៅលើពិភពលោក។

 

អាមេរិកខាងត្បូង និងខាងជើង ជាតំបន់មានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ ដោយមានអ្នកឆ្លងសរុប ២ ៦១៣ ០៩២នាក់។ ប៉ុន្ដែបើគិតក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ តំបន់ទាំងនេះ មានករណីឆ្លងថ្មី នៃកូវីដ១៩ ចំនួន ៥៦ ៦៤៧នាក់ និងស្លាប់ ២៨០០នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់នៅទ្វីបអាមេរិក សរុប ១៥១ ២១២នាក់។

 តំបន់អឺរ៉ុប មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើងដល់ ២ ១០២ ៥៧៤នាក់ និងមានអ្នកស្លាប់ ១៧៨ ៣៧៨នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ ករណីឆ្លងថ្មី នៃកូវីដ១៩ នៅអឺរ៉ុប មានចំនួន ២២ ៦៥០នាក់ និងស្លាប់ ១០៤៧នាក់។

ដោយឡែក នៅតំបន់សមុទ្រមេឌីទែរ៉ាណេ វិញ មានអ្នកឆ្លងសរុប ៤៧៥ ៤១៩នាក់ ​និងស្លាប់ ១១ ៨៣៣នាក់។ នេះជាតួលេខចំនួនអ្នកឆ្លង គិតត្រឹមថ្ងៃទី២៩​ ខែឧសភា។ ប៉ុន្ដែបើគិតត្រឹមរយ:ពេល២៤ម៉ោងចុងក្រោយនេះ តំបន់សមុទ្រមេឌីទែរ៉ាណេ មានករណីឆ្លងថ្មី នៃកូវីដ១៩ ចំនួន ១៣ ៥៩៥នាក់ និងស្លាប់ ២១២នាក់។

បណ្ដាប្រទេស ដែលមានចំនួនអ្នកឆ្លកូវីដ១៩ ច្រើនជាងគេ នៅលើពិភពលោក រួមមាន អាមេរិក ប្រេស៊ីល រុស្ស៊ី អង់គ្លេស អេស្ប៉ាញ​ អ៊ីតាលី អាល្លឺម៉ង់ ឥណ្ឌា តួកគី និងបារាំង៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9279118