រោងកុនចេញគោលការណ៍ដាក់ឱ្យទស្សនិកជនអង្គុយកៅអីឆ្ងាយពីគ្នាដោយមនុស្សម្នាក់អង្គុយឃ្លាតពីម្នាក់ទៀតចម្ងាយ៣កៅអីពីគ្នា ហើយពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យបរិភោគឬផឹកភេសជ្ជៈក្នុងអំឡុងពេលបញ្ចាំងខ្សែភាពយន្តនោះទេ។ រោងភាពយន្តនឹងត្រូវបើកដំណើរវិញនៅសប្តាហ៍ក្រោយនេះ។
រូបតំណាង
ក្រោយពេលរដ្ឋាភិបាលបន្ធូរបន្ថយច្បាប់រឹតបន្តឹងនិងអនុញ្ញាតឱ្យអាជីវកម្មមួយចំនួនបើកដំណើរការឡើងវិញនៅថ្ងៃចន្ទខាងមុខនេះ ក្នុងនោះគេឃើញថារោងកុនក៏ស្ថិតនៅក្នុងចំណោមអាជីវកម្មដែលអនុញ្ញាតឱ្យដំណើរការវិញដែរ។ លោកស្រី Panpimol Wipulakorn អគ្គនាយកដ្ឋានក្រសួងសុខាភិបាលបានមានប្រសាសន៍កាលពីថ្ងៃសុក្រថា រោងកុនទាំងអស់ត្រូវកំណត់ចំនួនទស្សនិកជន និងរៀបចំចម្ងាយអង្គុយដោយត្រូវនៅឃ្លាតគ្នាចម្ងាយ៣កៅអីសម្រាប់អ្នកអង្គុយម្នាក់។ លោកស្រីបានពន្យល់ថា រោងភាពយន្តត្រូវរក្សាចម្ងាយអតិថិជនឱ្យនៅឆ្ងាយពីគ្នាបែបនេះ ព្រោះពួកគេត្រូវមើលភាពយន្តក្នុងរយៈពេល ២ទៅ ៣ម៉ោងក្នុងរោងតែមួយជាមួយគ្នា។ នៅខាងក្នុងមហោស្រពហាមអ្នកមើលមិនឱ្យពិសាឬផឹកភេសជ្ជៈហើយត្រូវពាក់ម៉ាសមុខជានិច្ច បើមិនដូច្នោះទេទស្សនិកជនអាចបើកម៉ាស់ចេញដើម្បីបរិភោគចំណី ហើយពួកគេអាចយកដៃប៉ះមុខឬអាចធ្វើឱ្យដំណក់ទឹកមាត់អាចខ្ទាតចេញមកក្រៅផងដែរ។
រូបតំណាង
អាហារនិងភេសជ្ជៈត្រូវដាក់លក់នៅខាងក្រៅរោងកុន ប៉ុន្តែការលក់នឹងត្រូវអនុវត្តតាមគោលការណ៍នៃរក្សាគម្លាតនៅក្នុងភោជនីយដ្ឋាន។ អតិថិជនទាំងអស់ត្រូវពិនិត្យសីតុណ្ហភាពនៅពេលចូលរោងភាពយន្ត។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post