
កម្សាន្ត
Suga ក្លាយជាសិល្បករទោលកូរ៉េទី១ ទទួលបានចំណាត់ថ្នាក់កំពូលទាំង១០ នៃតារាងផ្លូវការរបស់ចក្រភពអង់គ្លេស
លោក Suga សមាជិកក្រុម BTS បានបង្កើតប្រវត្តិសាស្ត្រដំបូង កាលពីថ្ងៃទី២២ ខែឧសភា បានចេញផ្សាយនូវបទចម្រៀងបែប mixtape ដែលមានចំណងជើងថា D-2 Agust D ហើយបានក្លាយជាសិល្បករទោល របស់ប្រទេសកូរ៉េទី១ ដែលទទួលបានចំណាត់ថ្នាក់កំពូលទាំង១០ នៃតារាងផ្លូវការរបស់ចក្រភពអង់គ្លេស ។
នៅថ្ងៃទី២៩ ខែឧសភា ម៉ោងក្នុងចក្រភពអង់គ្លេស បានបង្ហាញនូវតារាងជាផ្លូវការនៃបទចម្រៀងល្បីៗសម្រាប់សប្តាហ៍នេះ ដែលក្នុងនោះមានបទចម្រៀងរបស់ Suga បានជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងតារាង ។
តារាងផ្លូវការនេះបានបញ្ជាក់ថា ឥឡូវនេះ Suga សមាជិកក្រុម BTS គឺជាសិល្បករទោលកូរ៉េដំបូងបង្អស់ ដែលមិនធ្លាប់មានចុះក្នុងបញ្ជីអាល់ប៊ុមបទចម្រៀងកំពូលទាំង១០ នៅចក្រភពអង់គ្លេស ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi