Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ១៩ បញ្ចប់ជីវិតកងទ័ពមួកខៀវកម្ពុជាម្នាក់ នៅក្នុងប្រទេសម៉ាលី គួរឱ្យស្រណោះ

ម៉ាលី៖ កងកម្លាំងមួកខៀវកម្ពុជាម្នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងប្រទេសម៉ាលី បន្ទាប់ពីបានឆ្លងវីរុសកូវីដ១៩ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ។

កងកម្លាំងមួកខៀវកម្ពុជាដែលបានបាត់បង់ជីវិតនៅប្រទេសម៉ាលី លោកមានឈ្មោះ ស សាវី មានឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោ បានទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិ។

គួរបញ្ជាក់ផងដែរថា កងកម្លាំងយោធាមួកខៀវកម្ពុជាចំនួន ៣នាក់ ដែលកំពុងបំពេញបេសកកម្ម នៅប្រទេសម៉ាលី បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមាន ២នាក់ជាសះស្បើយឡើងវិញ ខណៈម្នាក់បានស្លាប់បាត់បង់ជីវិត៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9278748