Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

BTS, Lim Young Woong, និង Young Tak ជាប់ចំណាត់ថ្នាក់កំពូលតារាចម្រៀងប្រចាំខែឧសភា

នៅថ្ងៃទី៣០ ខែឧសភានេះ វិទ្យាស្ថានសាជីវកម្មរបស់ប្រទេសកូរ៉េ បានបង្ហាញចំណាត់ថ្នាក់សម្រាប់ក្រុមតារាចម្រៀង និងតារាសម្តែងក្នុងខែឧសភា ដោយផ្អែកលើការវិភាគទិន្នន័យធំៗ ។

យោងតាមវិទ្យាស្ថាននេះចំណាត់ថ្នាក់លេខ១ ក្នុងខែនេះ បានទៅលើក្រុមតារាចម្រៀង BTS ដែលទទួលបានពិន្ទុសរុប ១៥.៦១៥.៧៣៤  ចំណាត់ថ្នាក់លេខ២ និងលេខ៣ បានទៅលើតារាដែលមានប្រជាប្រិយភាព គឺលោក Lim Young Woong ដែលទទួលបានពិន្ទុសរុប ១៣.៤៨៩.៤៤២ និងលោក Young Tak ទទួលបាន ៧.១៧៦.០៣៣ពិន្ទុ ។

ចំណែកឯក្រុមតារាចម្រៀងស្រី Oh My Girl បានជាប់ចំណាត់ថ្នាក់លេខ៤ ដោយទទួលបានពិន្ទិ ៦៦៦៨.៧០៩ និងលេង៥ បានទៅទៅលើកញ្ញា IU ទទួលបាន ៦.៣៨០.៨៥៦ពិន្ទុ។

ចាប់ពីលេខ៦ ដល់លេខ១០ គឺស្ថិតនៅក្នុងលំដាប់លំដោយ មានដូចជា៖ ក្រុម (G)I-DLE, លោក Baekhyun សមាជិកក្រុម EXO, លោក Kang Daniel, ក្រុម NCT, និងក្រុម IZ*ONE ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9278720