
មហាជនកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈដែលតារាសម្តែងរាងខ្ពស់ស្រឡះកញ្ញា មាន សូនីតា លេងស្ទីលផាត់មុខប្លែក សាកសមជាមួយឈុតពណ៍ខ្មៅ។
មួយរយៈចុងក្រោយមកនេះគេសង្កេតឃើញថាកញ្ញា មាន សូនីតា ចូលចិត្តតែងខ្លួនប្លែកៗ ទោះវ័យរបស់នាងកាន់តែរំកិលខិតទៅមុខយ៉ាណាក្តី។ ថ្មីៗនេះនៅផេកផ្លូវការ Photo City បានបង្ហោះរូបភាព មាន សូនីតា ជាច្រើនសន្លឹកស្លៀកឈុតពណ៍ខ្មៅ ជាមួយនិងការលេងស្ទីលបែបស៊ិចស៊ីមើលទៅពិតជាស្រស់ស្អាតទាក់ភ្នែកខ្លាំងមែនទែន។
គួររម្លឹកផងដែរថាកញ្ញា មាន សូនីតា បច្ចុប្បន្ននេះនាងនៅមិនទាន់មានម្ចាស់បេះដូងគ្រងនោះទេ ជាហេតុធ្វើហ្វេនៗជាច្រើន រង់ចាំមើលថាជាបុរសសំណាងរូបណា ដែលអាចឆក់យកបេះដូងរាជនីក្រមារូបនេះបាន៕ ដោយ៖ លក្ខិណា