
កម្សាន្ត
Film Thanapat និង Vill Wanarot កំពុងត្រៀមពញ្ញាក់អារម្មណ៍អ្នកគាំទ្រក្នុងរឿងភាគថ្មី «Ruk Laek Pop»
ជាដំណឹងដ៏រំភើបរីករាយមួយសម្រាប់អ្នកគាំទ្ររបស់តារាសម្ដែងប្រចាំប៉ុស្តិ៍ទូរទស្សន៍ One31 Film Thanapat និង Vill Wannarot បានចាប់ដៃគូគ្នាសម្ដែងក្នុងរឿងភាគមួយជាលើកដំបូង។
រឿងភាគថ្មីនេះ មានចំណងជើងថា «Ruk Laek Pop» ជាប្រភេទរឿងមនោសញ្ចេតនា ស្នេហាឆ្លងភព លាយឡំនឹងកំប្លែងផងដែរ។ បើតាមរយៈវីដេអូផ្សព្វផ្សាយរបស់រឿងនេះ មាននូវឈុតឆាកគួរឲ្យចាប់អារម្មណ៍ កំប្លុកកំប្លែង រ៉ូមេនទិក និងរឿងរ៉ាវដ៏គួរឲ្យតាមដានជាច្រើនទៀតក្នុងដំណើររឿងឆ្ពោះទៅរកភពមួយផ្សេងទៀត ដែលកាន់តែធ្វើឲ្យទស្សនិកជនទន្ទឹងរង់ចាំមើលយ៉ាងអន្ទះសារ។
រឿងភាគនេះត្រៀមនឹងចាក់ផ្សាយនាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីរឿង «Oum Ruk Game Luang» ត្រូវបានចាក់បញ្ចប់។ ចង់ដឹងថា សាច់រឿងល្អមើលយ៉ាងណានោះ កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណា៕