ភ្នំពេញ៖ មនុស្សចំនួន ៧៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣០ករណីទូទាំងប្រទេសនៅថ្ងៃទី២៩ ខែឧសភាម្សិលមិញនេះ។ ក្នុងចំណោមជនសង្ស័យទាំង៧៥នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៥៩នាក់ និងប្រើប្រាស់ ១៦នាក់ ។
បើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថា វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន(ice) = ២៨៩,៨២ក្រាម និង៤៣កញ្ចប់តូច, កេតាមីន=៥កញ្ចប់ និងអ៊ិចស្តាស៊ី=៦៩គ្រាប់ ។ លទ្ធផលខាងលើមានចំនួន ១១អង្គភាពបានចូលរួមបង្ក្រាប៖
នគរបាល : ១០អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៥ក្រាម។
២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៩,៣១ក្រាម។
៣ / បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ចាប់យកIce ៩,៨៦ក្រាម។
៤ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១១នាក់ ចាប់យកIce ០,៩៥ក្រាម។
៥ / កំពង់ស្ពឺ៖ ជួញដូរ ៤ករណី ឃាត់ ១០នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ១២០,២៨ក្រាម។
៦ / កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ១៥៨,៥៣ក្រាម។
៧ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៦នាក់។
៨ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២០កញ្ចប់តូច។
៩ / ត្បូងឃ្មុំ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ០,២៧ក្រាម។
១០ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ២៣កញ្ចប់តូច។
កងរាជអាវុធហត្ថ : ៣អង្គភាព
១ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ០,២៣ក្រាម។
២ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកកេតាមីន ៥កញ្ចប់តូច និងអុិចស្តាសុី ៦៩គ្រាប់។
៣ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច៕ ដោយ៖ តារា