
កំពូលតារាសម្តែងប្រចាំប្រទេសកូរ៉េ លោក Park Seo Joon បានបង្ហាញខ្លួននៅក្នុងទស្សនាវដ្តីសិង្ហបុរី “T Singapore” ដែលមានភាពទាក់ទាញយ៉ាងខ្លាំង ។
លោកបានបង្ហោះរូបថតក្នុងបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃទី២៩ ខែឧសភា រួមជាមួយរូបភាពមួយចំនួននៅខាងក្រោយឆាកថត។ Park Seo Joon ដែលជាតារាសម្តែងមានរូបសម្រស់ស្រស់សង្ហា មានភាពទាក់ទាញ និងមានមន្តស្នេហ៍ ដែលអ្នកទាំងអស់គ្នាបានស្គាល់រួចមកហើយក្នុងការសម្តែងរឿងភាគកូរ៉េដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ។
គួរបញ្ជាក់ផងដែរថា លោកនឹងត្រូវសម្តែងនៅក្នុងខ្សែភាពយន្ត “Dream” ជាមួយកញ្ញា IU ហើយខ្សែភាពយន្តថ្មីនេះនឹងត្រូវចាក់បញ្ចាំងនៅឆ្នាំ២០២១ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop