Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យន្ដហោះចម្បាំងរុស្ស៊ី ដេញស្ទាក់យន្ដហោះទម្លាក់គ្រាប់អាមេរិក នៅលើសមុទ្រខ្មៅ

យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ថា យន្ដហោះចម្បាំងរបស់រុស្ស៊ី ប្រភេទ Su-27 និង Su-30​ បានដេញស្ទាក់យន្ដហោះ ទម្លាក់គ្រាប់ បែក​យុទ្ធសាស្រ្ដរបស់កងទ័ពអាកាសអាមេរិក ប្រភេទ B-1B នៅលើដែនអាកាស នៃដែនទឹកអព្យាក្រិតរបស់សមុទ្រខ្មៅ។ យន្ដហោះច្បាំងរុស្ស៊ីដែលដេញស្ទាក់យន្ដហោះអាមេរិក នោះ គឺចេញពីតំបន់សឹកភាគខាងត្បូង។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា អាកាសយានិក នៃយន្ដហោះចម្បាំងរបស់រុស្ស៊ី បានចូលទៅដល់គោលដៅ នៅក្នុងចម្ងាយមានសុវត្ថិភាព ពីយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដរបស់អាមេរិក។ បន្ទាប់ពីមានសញ្ញាប្រកាសអាសន្នពីយន្ដហោះចម្បាំងរបស់រស្ស៊ី នោះភា្លម យន្ដហោះទម្លាក់គ្រាប់យុទ្ធសាស្រ្ដរបស់អាមេរិក ក៏​បានផ្លាស់ប្ដូរទិសដៅហោះហើរ ហើយហោះចេញពីព្រំដែនរដ្ឋរបស់រុស្ស៊ី។

ដោយឡែកបញ្ជាការដ្ឋានកងទ័ពអាកាសអាមេរិក ​ប្រចាំតំបន់អឺរ៉ុប និង អាហ្វ្រិក បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនថា យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដរបស់អាមេរិក ប្រភេទេ B-1B ចំនួន២គ្រឿង បានអនុវត្ដការហោះហើររបស់ខ្លួន ក្នុងរយ:ចម្ងាយឆ្ងាយ ឆ្លងកាត់តំបន់អឺរ៉ុប និងសមុទ្រខ្មៅ។ យន្ដហោះរបស់ខ្លួន ហោះនៅលើដែនអាកាសអព្យាក្រិត នៃសមុទ្រខ្មៅ មិនបានរំលោភចូលដែនដីរបស់រុស្ស៊ីនោះឡើយ៕ ប្រែសម្រួល ដោយ Nuon

 

from: https://tnaot.com/km/m/detail/article/9278654