
ដំណឹងដ៏ក្រៀមក្រំបំផុតសម្រាប់កូនខ្មែរទូទាំងប្រទេស វិរៈសិល្បករ ផ្នែកចំរៀងអាយ៉ៃគឺ លោកគ្រូ ឈិន ឈៀង បានទទួលមរណភាព ដំណឹងនេះធ្វើឲ្យសិល្បករ និងមហាជនសោកស្តាយ និងក្តុកក្តួលជាពន់ពេក។
នេះបើយោងទៅតាមផេកផ្លូវការលោក ហេង ឡុង បានឲ្យដឹងថា វីរៈសិល្បករផ្នែកចម្រៀងអាយ៉ៃគឺ លោកគ្រូ ឈិន ឈាង បានទទួលមរណភាព នៅរសៀលម៉ោង៣និង៤៥នាទី ក្នុងជន្មាយុ៧៥ឆ្នាំ នៅគេហដ្ឋាន របស់គាត់ដែលស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ខាងក្រោយវត្តនាគវ័ន្ត។
តាមសម្តីរបស់លោកស្រី អ៊ុក សុផា ត្រូវជាភរិយា បានរៀបរាប់ថា ៖ លោកតាស្មៀនឈិន ឈៀង ជាបុត្រ លោកតា នាន់ឈិន(ស្មៀនឈិន) ជាអ្នកចម្រៀងអាយ៉ៃដែលមានឈ្មោះបោះសំឡេងតាំងពីទសវត្សរ៍៦០មកម្ល៉េះ។
មកដល់ទសវត្សរ៍៨០ និង ៩០លោកតាកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំង លោកតាជាតួឯកល្ខោនយីកេ និងអាយ៉ៃរឿងនៅវិទ្យុជាតិដែលធ្វើឱ្យប្រជាជនខ្មែរជំនាន់នោះមិនអាចភ្លេចសំឡេងលោកបានឡើយ ហើយក៏ចេះច្រៀង និងលេងចាប៉ីដងវែងផងដែរ។ មកដល់ឆ្នាំ២០០០ប្លាយ លោកតាហាក់បីដូចជាស្ងាត់ការសំដែងទៅៗតាមវ័យរសៀលទៅៗដែរ៕
អត្ថបទដោយ៖ លក្ខិណា