ក្លឹបហង្សក្រហម Liverpool កំពុងតែកៀកជិតមែនទែនក្នុងការលើកពានលីគកំពូល English Premier League ក្រោយខ្លួនបានវ៉ាដាច់ក្លឹបលេខ២រហូត ដល់ ២៥ពិន្ទុ ដោយត្រូវការតែ២ប្រកួតទៀតប៉ុណ្ណោះដើម្បីលើកពាននេះ។
ស្របពេលជាមួយគ្នានេះដែរ មានមតិជាច្រើនបាននិយាយថា Liverpool អាចនឹងលើកពានក្នុងកីឡាដ្ឋានដែលគ្មានអ្នកគាំទ្រ រឺ ក្នុងទឹកដីកណ្តាល ដោយសារតែការប្រកួត Leagueអាចធ្វើឡើងនៅក្នុងទឹកដីកណ្តាលណាមួយដែលគេជ្រើសរើស។
ទោះជាយ៉ាងណា សម្រាប់ Klopp គ្រូបង្វឹក Liverpool បានលើកឡើងថា គាត់មិនខ្វល់ពីរឿងនេះនោះទេ។ គាត់និយាយថា៖ “អ្នកខ្លះនិយាយអញ្ចេះអញ្ចោះ ថាយើងនឹងលើកពានដោយគ្មាន Fans រឺនៅទឹកដីកណ្តាលជាដើមល។ តែខ្ញុំមិនខ្វល់ទេ។ បើសិននៅតែមានក្តីស្រឡាញ់និងការគាំទ្រពីមនុស្សជុំវិញពិភពលោក ថ្ងៃលើកពាន នៅតែជាថ្ងៃដែលល្អបំផុតក្នុងជីវិតខ្ញុំ។”