Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Riyad Mahrez ៖ Man City នឹងឈ្នះ Champion League ឆ្នាំនេះ

ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Manchesterគឺក្រុម Manchester City បានអភិវឌ្ឍក្រុមយ៉ាងឆាប់រហ័សក្រោយសេដ្ឋីអារ៉ាប់បានមកកាន់កាប់ក្លឹបទាំងមូល។ ក្លឹបដែលមានលុយរាប់រយលានដុល្លារនេះ បានចាយលុយទិញកីឡាករល្អៗ និងគ្រូបង្វឹកល្បីៗមកយ៉ាងច្រើនសន្ធឹក ដើម្បីគោលដៅឈ្នះពាន។

ទោះជាយ៉ាងណា ក្លឹបរបស់Pep Guardiola នេះមិនទាន់បានស្គាល់ជាតិពានទ្វីបអឺរ៉ុបChampion League នៅឡើយ។ ស្របពេលជាមួយគ្នានេះ កីឡាករម្នាក់របស់ក្លឹបបានជឿជាក់ ថាក្លឹបអាចនឹងឈ្នះពាននេះនារដូវកាលនេះ។

អតីតកីឡាករ Leicester City គឺ Riyad Mahrez បាននិយាយថា៖ “ខ្ញុំគិតថាវាជាពេលដ៏ល្អមួយក្នុងការលើកChampion League នៅពេលនេះ។ ពួកយើងមានក្រុមដ៏ល្អមួយ មានអ្នកដឹកនាំដ៏អស្ចារ្យ។ ពួកយើងមានអ្វីគ្រប់យ៉ាង។ វាជាពេលដ៏ល្អបំផុត។”

គួររម្លឹកបានដែរថា Man City ធ្លាប់បានឈ្នះ Premier League រួចហើយ លើកលែងតែពានក្របខណ្ឌ័អឺរ៉ុបនេះប៉ុណ្ណោះ ដែលក្លឹបប្រាថ្នាចង់បាន។

from: https://tnaot.com/km/m/detail/article/9278568