Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រពន្ធខ្ញុំប្រើប្រ៊េនព្រោះចង់លើកមុខមាត់ខ្ញុំ

ខ្ញុំជាបុគ្គលិកបំរើការងារនៅក្រុមហ៊ុនមួយដែលមានប្រាក់ខែគួរសម្យ រីឯងប្រពន្ធខ្ញុំជាកូនអ្នកបង្គួរម្នាក់ ពួកយើងបានស្រឡាញ់គ្នាហើយក៏មានរៀបការតាមប្រពៃណី។ កាលពីខ្ញុំស្គាល់នាងដំបូងនាងជានារីធម្មតា ប្រើរបស់ធម្មតា តែរហូតដល់យើងរៀបការបានកូនមួយ ខ្ញុំក៏សំរេចចិត្តបើករបររកសុីមួយដោយខ្លួនឯង ជាសំណាងល្អមុខរបរខ្ញុំដំណើរការល្អប្រពន្ធខ្ញុំក៏ចាប់ផ្តើមស្គាល់មិត្តភ័ក្រ្តជាអ្នកមានជាច្រើនអ្នកពីមួយថ្ងៃទៅមួយថ្ងៃ ដោយក្រុមមិត្តភ័ក្ត្ររបស់នាងសុទ្ធតែជាកូនអ្នកមាននឹងជាប្រពន្ធអ្នកមាន កាបូបតំលៃរាប់ពាន់ដុល្លា

ស្បែកជើងតំលៃរាប់រយដុល្លា សំរាប់ខ្ញុំលឺហើយព្រឺរោមព្រោះវាថ្លៃណាស់ ហើយក៏ចាប់ផ្តើមបារម្មណ៏ភ័យខ្លាច នឹងត្រេកអដែលប្រពន្ធខ្ញុំមិនសម្ភារះនិយមតាមមិត្តភ័ក្តិរបស់នាង ដោយឃើញប្រពន្ធតែងតែដើរជាមួយមិត្តភ័ក្ត្រទាំងនោះ ហើយនាងតែងនិយាយថាគេសំណាងណាស់គិតទៅបានប្រើរបស់ថ្លៃៗល្អៗ តែនាងក៏មិនដែលសូមខ្ញុំទិញដែរ រហូតដល់ថ្ងៃខួបអាពាហ៌ពិពាហ៌របស់យើង ខ្ញុំអាណិតប្រពន្ធពេកខ្ញុំក៏សំរេចចិត្តទិញកាបូបមួយតំលៃ3000$អោយនាងមួយសំរាប់ទៅចូលរួមកម្មវិធីការនឹងជប់លាង នឹងកាបូបតំលៃ700$សំរាប់នាងគ្រាន់ប្រើទៅផ្សាររឺទៅជួបជាមួយនឹងមិត្តភ័ក្ត្រប្រេនៗរបស់នាង។

ថ្ងៃនោះគឺជាថ្ងៃដែលខ្ញុំមានក្តីសុខបំផុតព្រោះបានឃើញនាងញញឹមពោរពេញដោយក្តីសុខហើយនាងនិយាយថានាងពិតជាមានមោទនះភាពណាស់ដែលមានខ្ញុំជាប្តី។ ចាប់ពីពេលនោះមករៀងរាល់ពេលដែលមិត្តភ័ក្រ្តប្រេនៗរបស់នាងទិញកាបូបរឺស្បែកជើងថ្មីនាងតែងតែបង្ហាញខ្ញុំថាបងមើលនាគប្តីគេទិញអោយប្រពន្ធគេទៀតហើយ ខ្ញុំដោយក្តីស្រឡាញ់ចំពោះប្រពន្ធផ្សំជាមួយនឹងមុខជំនួញក៏ដំណើរការល្អខ្ញុំក៏អនុញ្ញាតិអោយនាងទិញរបស់មួយចំនួនដែលនាងស្រឡាញ់ រយះពេលជិតមួយឆ្នាំនាងសប្បាយទិញរបស់ប្រេនដែលនាងចង់បានដោយមុខជំនួញខ្ញុំដើរល្អ តែនៅថ្ងៃមួយមុខជំនួញចាប់ផ្តើមមានការរាំងស្ទះ នាងក៏នៅតែចង់បានរបស់ប្រេនៗទាំងនោះមិនចេះស្កប់ស្កល់ ខ្ញុំក៏ថា អូនទិញច្រើនដែរហើយល្មមឈប់ទិញទៅអូន នាងក៏ឆ្លើយថា អូនមិនមែនចង់ប្រើរឺទិញរបស់ប្រេនទាំងនោះដោយចិត្តឯងទេ អូនប្រើដើម្បីលើកមុខបងឯងដូចគ្នា កាលណា៎បើពួកម៉ាកអូនគេទិញអីរហូត ហើយអូនមិនទិញសោះស្មើរហ្នឹងបងអត់លុយអោយប្រពន្ធចាយ។



ខ្ញុំលឺដូចនោះហើយក៏មិនតម៉ាត់ប្រពន្ធ ហើយក៏ខិតខំប្រឹងរកវិធីសាស្រ្តធ្វើម៉េចអោយជំនួញល្អឡើងវិញ។ ពីមួយថ្ងៃទៅមួយថ្ងៃនាងតែងតែប្រៀបធៀបជីវិតនាងទៅហ្នឹងជីវិតមិត្តរបស់នាង ប្រៀបធៀបខ្ញុំជាមួយហ្នឹងប្តីរបស់មិត្តនាង ដោយខ្ញុំគ្មានលុយអោយនាងទិញរបស់ប្រេនទាំងនោះ ខ្ញុំមានអារម្មណ៌ថាខ្លួនឯងអសម្ថភាពណាស់ដែលមិនអាចបំពេញចំណង់របស់ប្រពន្ធបាន។ ថ្ងៃនេះខ្ញុំពិតជានឿយហត់ណាស់ហើយសូមផ្តាំទៅស្ត្រីគ្រប់រូបថា គ្មានប្តីណា៎មិនចង់អោយប្រពន្ធមានរបស់ល្អប្រើនោះទេ តែលទ្ធភាពនៅមានកំរិត ដូចច្នេះសូមកុំនិយាយពាក្យពេជ្យដែលធ្វើបាបចិត្តបុរសជាប្តីអី កុំប្រៀបធៀបប្តីរបស់ខ្លួនទៅហ្នឹងប្តីអ្នកដ៏ទៃ ព្រោះចង្កៀងផ្ទះអ្នកណា៎ភ្លឺផ្ទះអ្នកហ្នឹង។

#រឿងពិតសម្របសម្រួលដោយTheLady

from: https://tnaot.com/km/m/detail/article/9278289