Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Messi អាចនឹងលេងតួនាទីរបស់ Xavi នៅ Barcelona បាន

ខែ្សប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Lionel Messi មិនត្រឹមតែលេងជាខែ្សប្រយុទ្ធនោះទេ ថែមទាំងអាចលេងតួនាទីរបស់ Xavi ថែមទៀតផង, នេះបើតាមការបញ្ជាក់របស់អតីតជំនួញការរបស់លោក Pep Guardiola គឺលោក Domence Tottent។

Xavi បានចាកចេញពី Barcleona ទៅលេងឲ្យក្រុម Al Sadd នៅក្នុងប្រទេសកាតា កាលពីឆ្នាំ២០១៥ ខណ:បច្ចុប្បន្ននេះ រូបគេក៏បានក្លាយជាគ្រូបង្វឹកក្រុមនេះផងដែរ។

«រូបគេ (Messi) គឺជាកីឡាករដែលមានភាពវ័យឆ្លាត» Torrent និយាយក្នុងបទសម្ភាសមួយ។ គេអាចលេងក្នុងតំបន់ Xavi លេងបាន ប្រសិនជាគេចង់។ គេកម្របាត់បាល់ណាស់, គេអាចបញ្ជូន និងបោះបាល់ដល់ខែ្សប្រយុទ្ធបានយ៉ាងល្អ»៕

ប្រភព៖ Standard

from: https://tnaot.com/km/m/detail/article/9278081