Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទើបនឹងខ្ចីលុយមីក្រូហិរញ្ញវត្ថុយកមកសង់ផ្ទះ ស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបឆេះអស់រលីង

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នេះមានករណីគ្រោះអគ្គិភ័យមួយបានកើតឡើងនៅចំណុចភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ផ្ទះដែលរងគ្រោះអគ្គិភ័យនេះ ម្ចាស់ផ្ទះទើបនឹងខ្ចីលុយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានចំនួន ០១ម៉ឺនដុល្លារ សម្រាប់ធ្វើឱ្យកូនរស់នៅ លុះដល់ពេលកើតហេតុស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបឆេះអស់តែម្តង។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ វ៉ាញ ប៊ុនធឿន ភេទប្រុស អាយុ ៥៩ឆ្នាំ ជាអតីតយុទ្ធជន មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9278053