Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់ភ្ជួរស្រែពេលមេឃកំពុងភ្លៀង ក៏ត្រូវរន្ទះបាញ់ស្លាប់នៅក្នុងស្រែ

នៅវេលាម៉ោង ១២និង២៥នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នេះមានករណីបុរសម្នាក់ត្រូវរន្ទះបាញ់ បណ្តាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗពេលកំពុងភ្ជួរស្រែខណៈមេឃកំពុងភ្លៀង នៅចំណុចភូមិអូរតាញ៉ែម ភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ មី ម៉ៅ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញស្រុកសន្ទុក បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ ខណៈសាកសពពុំមានស្លាកស្នាមអ្វីនោះទេ គ្រាន់តែទន់ខ្លួនប៉ុណ្ណោះ ទើបធ្វើកោសល្យវិច័យប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9277975