Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឃាត់ខ្លួនអ្នកចាក់អាប៉ោង ១០នាក់ រួមជាមួយវត្ថុតាង និងលុយជាច្រើនលាន

កម្លាំងសមត្ថកិច្ចខេត្តកំពង់ចាម បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង និងឃាត់ខ្លួនបានជនសង្ស័យចំនួន ១០នាក់ កាលពីវេលាម៉ោង ១៤និង៤០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ជនសង្ស័យទាំង ១០នាក់ រួមមានទី១ ឈ្មោះ លឹង ម៉ុន ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ទី២ ឈ្មោះ ងួន សែ ភេទប្រុស អាយុ ៧០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ទី៣ ឈ្មោះ ស សែ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិមាន់ដប់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ទី៤ ឈ្មោះ ឃុន ឃន ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរកាជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ទី៥ ឈ្មោះ ណាន ឃ្លីន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ទី៦ ឈ្មោះ ឈន ណាង ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃត្បេះ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ទី៧ ឈ្មោះ ផល្លា ម៉ាត់ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ទី៨ ឈ្មោះ អាន សារ៉េត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជីប៉ោ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ទី៩ ឈ្មោះ ឃឿន សារ៉ាត់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជីប៉ោ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងទី១០ ឈ្មោះ ជាង សំអុន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ចានអាប៉ោងចំនួន០២ ហាន់តោអាប៉ោងចំនួន០២ ផ្តិលគ្របចានអាប៉ោងចំនួន០២ ចានដែកអ៊ីណុកសម្រាប់ទ្រចានអាប៉ោងចំនួន០១ មេអាប៉ោងចំនួន០២ ម៉ូតូចំនួន ១៣គ្រឿង ទូរសព្ទចំនួន ០៩គ្រឿង ប្រាក់រៀលចំនួន ៨.២១០.០០០រៀល និងប្រាក់ដុល្លារចំនួន ២.០៥០ដុល្លារសហរដ្ឋអាមេរិក។

ក្រោយធ្វើការឃាត់ខ្លួន និងដកហូតវត្ថុតាងហើយនោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9277930