បុរសម្នាក់សរសេរសំបុត្រលាឪពុកម្តាយជាលើកចុងក្រោយ រួចសម្រេចចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួន កាលពីវេលាម៉ោង ០៥និង៣០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិត្របុស្ស ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះមានឈ្មោះ បឿន ជាតិ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យដល់ទីតាំង និងបានរកឃើញលិខិត ០១ច្បាប់ ដែលជនរងគ្រោះបានសរសេរជាលើកចុងក្រោយលាឪពុកម្តាយ និងរូបថតមនុស្សស្រី ០១សន្លឹក ផងដែរ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះពិតជាធ្វើអត្តឃាតខ្លួនមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះទេ ដោយសារជនរងគ្រោះមានវិបត្តិស្នេហា។ បច្ចុប្បន្នសមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ