Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការចេញផ្សាយអាល់ប៊ុមខ្នាតតូច “Monster” របស់ Irene និង Seulgi ត្រូវបានពន្យារពេល

ការចេញផ្សាយអាល់ប៊ុមបទចម្រៀងខ្នាតតូច “Monster” របស់កញ្ញា Irene និងកញ្ញា Seulgi សមាជិកក្រុម Red Velvet ត្រូវបានពន្យារពេល ។

សមាជិកក្រុម Red Velvet ទាំងពីររូបនេះ ត្រូវបានបង្ហាញខ្លួនក្នុងអាល់ប៊ុមបទចម្រៀងខ្នាតតូច “Monster” ដែលបានកំណត់ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនានេះ ប៉ុន្តែត្រូវបានពន្យាពេលរហូតដល់ពាក់កណ្តាលខែកក្កដាវិញ។ កាលពីថ្ងៃទី២៩ ខែឧសភា ផលិតកម្ម SM Entertainment បានប្រកាសថា “សូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ Irene និង Seulgi សមាជិកក្រុម Red Velvet ក្នុងអាល់ប៊ុមបទចម្រៀងខ្នាតតូចដំបូងបង្អស់ “Monster” នេះ ។

អាល់ប៊ុមបទចម្រៀងនេះត្រូវបានពន្យាពេល ដោយសារត្រូវការពេលវេលាបន្ថែមដើម្បីបញ្ចប់ រីឯកាលបរិច្ឆេទថ្មីសម្រាប់ការចេញផ្សាយបទចម្រៀងនេះ ពួកយើងនឹងជូនដំណឹងជាមុនម្តងទៀត ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9277684