Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្ដេចស ខេង បញ្ជាក់ជាថ្មីថា ច្បាប់ចរាចរណ៍នៅតែបន្តរឹតបន្តឹង ដោយពុំមានការបន្ធូបន្ថយឡើយ

ភ្នំពេញ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនៅតែបន្តរឹតបន្តឹងការអនុវត្ត ដោយពុំមានការបន្ធូបន្ថយនោះឡើយ។ នេះបើយោងតាមប្រសាសន៍សម្តេចក្រឡាហោម ស ខេង នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកែប នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

សម្តេចឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា គោលជំហរក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅតែបន្តធ្វើដោយពុំមានការបន្ធូបន្ថយនោះឡើយ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ គឺមានប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមគោរពច្បាប់បានយ៉ាងល្អខ្ជាប់ខ្ជួន គឺជាគោលការណ៍ និងគោលបំណងតែមួយគត់ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់។

សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា៖ “បើពួកគាត់គោរពច្បាប់មានអស់លុយឯណា ប៉ុន្តែបើពួកគាត់មិនគោរពច្បាប់ មិនពាក់មួកអាហ្នឹងអស់លុយហើយ ហើយយើងសុំតែប៉ុណ្ណឹងតើ ពាក់មួកដើម្បីជីវិតរបស់ពួកគាត់តើ” ។

សូមជម្រាបថា គិតចាប់តាំងពីការផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករហូតមកដល់ពេលនេះ បើប្រៀបធៀបរយៈពេលដូចគ្នា ពីខែមេសា ដល់ខែឧសភា គឺអត្រាអ្នកស្លាប់ថយចុះចំនួន ១៥នាក់ និងអ្នករងរបួស ៨០នាក់៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9277052