Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បង្ក្រាបបង្គាក្លែងក្លាយរបស់វៀតណាមនាំចូលកម្ពុជា រាប់សិបតោន

ភ្នំពេញ៖ ឈ្មួញខិលខូចនាំចូលនូវបង្គាខូចគុណភាពពីប្រទេសវៀតណាមចូលកម្ពុជារាប់សិបតោន តាមច្រកព្រែកចាក ខេត្តកំពត។

យោងតាមការឱ្យដឹងពីលោក ប៊ុន ចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ កបប (កាំកុងត្រូល) សហការជាមួយនិងសមត្ថកិច្ចនៃនគរបាលស្នងការរាជធានីភ្នំពេញបាននៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ដោយឃាត់នូវរថយន្តចំនួន ៣គ្រឿង ដែលកំពុងចរាចរណ៍ នៅតាមបណ្តោយផ្លូវជាតិលេខ៣ និងលេខ៤ ក្នុងគោលដៅនាំចូលនូវផលិតផលគ្រឿងសមុទ្រ មកក្នុងរាជធានីភ្នំពេញ ដើម្បីដាក់លក់លើទីផ្សារ។ 

លោកបានឲ្យដឹងទៀតថា បង្គាដែលមានចាក់ចាហួយ ត្រូវបានឃាត់ទុកនៅពេលនេះ ត្រូវបានឈ្មួញខិលខូច នាំចូលពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិ ព្រែកចាក ខេត្តកំពត ដោយគ្មានលិខិតស្នាម ក្នុងការនាំចូលត្រឹមត្រូវតាមច្បាប់នោះទេ។ 

ក្រោយធ្វើការដកហូត មន្ត្រីជំនាញបានរៀបចំបែបបទសំណុំឯកសារ ជាមួយឈ្មួញនាំចូល បញ្ជូនទៅកាន់ព្រះរាជអាជ្ញា ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ក្រៅពីបង្គា ក៏អាចមានគ្រឿងក្នុងសត្វ ប្រហិត ក្រួច ស្លាបមាន់ បង្កង ដែលមានលួចនាំចូលភាគច្រើន មានសារធាតុគីមី សូមបងប្អូនជនរួមជាតិមានការប្រុង ប្រយ័ត្ន ហើយសមត្ថកិច្ច និងមន្ត្រីជំនាញជម្រុញការទប់ស្កាត់ បង្ក្រាបឱ្យមានប្រសិទ្ធភាពផង៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9276666