Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមហ៊ុនធ្វើការអភិវឌ្ឍលើដីសម្បទាន​សេដ្ឋកិច្ចពីរាជរដ្ឋាភិ​បាលមានការយឺតយ៉ាវ​

 ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ឃើញថា ក្រុមហ៊ុនបានទទួលការអនុញ្ញាតធ្វើការអភិវឌ្ឍលើដីសម្បទាន​សេដ្ឋកិច្ចពីរាជរដ្ឋាភិ​បាល ​មាន​​ទីតាំងនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី សម្រាប់ធ្វើការដាំដុះដំណាំឧស្សាហកម្ម មានការយឺតយ៉ាវលើការអនុវត្ត​ផែនការ សកម្មភាពដែលបានឯកភាពជាមួយក្រសួង។

នេះបើតាមលោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងពេលជួបសម្តែងការគួសមជាមួយ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញ ស្តុក នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ។

លោករដ្ឋមន្ត្រី បានជំរុញឲ្យ ក្រុមហ៊ុនពិនិត្យពិចារណាឱ្យបានល្អិតល្អន់ គ្រប់ជ្រុងជ្រោយឡើងវិញលើ​ឯកសារ បច្ចេក​ទេស គតិយុត្ត សារាចរណែនាំ និងសេចក្តីសម្រេច និងការណែនាំដែល ចេញដោយ​ក្រសួង ដើម្បីចៀសវាងបាតុភាពអវិជ្ជមានណាមួយដែលអាចកើតមានឡើង។

លោក វេង សាខុន បានធ្វើការណែនាំដល់ក្រុមហ៊ុនឱ្យយកចិត្តទុកដាក់​អនុវត្តន៍​ផែនការសកម្មភាព ដែលក្រសួងបានឯកភាពឱ្យបានពេញលេញ ទាន់ពេល និងមាន​ប្រសិទ្ធភាព ដើម្បីចៀសវាងបាតុភាពអសកម្ម។ លោករដ្ឋមន្រ្ដីបានបន្ថែមថា ក្រុមហ៊ុន​ត្រូវចូលរួមសហការឱ្យបាន​ល្អ​ប្រសើរជាមួយអគ្គលេខាធិការដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបំពេញបែបបទ​ស្នើ​សុំ​អនុវត្តន៍ ផែនការសកម្មភាពអនុវត្តន៍គម្រោងបន្ត ដោយមានការប្រុងប្រយ័ត្នខ្ពស់ ចៀស​វាងឱ្យខានតែបាននូវរាល់សកម្មភាពណាដែលខុសច្បាប់។ 

ជាការឆ្លើយតប តំណាងក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញ ស្តុក បង្ហាញការរីករាយ​ទទួលយកអនុសាសន៍ របស់​លោករដ្ឋមន្រ្តីទៅអនុវត្តន៍ ហើយបានសន្យាថា ​នឹងចូលរួម​សហការអនុវត្តន៍ឱ្យបានពេញលេញលើឯកសារ គតិយុត្ត ធ្វើយ៉ាងណាឱ្យគម្រោង​វិនិយោគ​នេះសម្រេចទទួលបានជោគជ័យតាមការគ្រោងទុក៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9276664